ព័ត៌មាន

EMUI 10 ដំណើរការនៅលើស្មាតហ្វូន Huawei និង Honor ចំនួនច្រើនជាង ១ លានគ្រឿងហើយ!

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅនេះ លោក Dr. Wang Chenglu អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Consumer Business Software ប្រាកសថា ស្មាតហ្វូន Huawei និង Honor ច្រើនជាង ១ លានគ្រឿងធ្វើការ upgrade ទៅកាន់ EMUI 10 ដែលមានទាំង Beta និង Stable EMUI 10 ។ យ៉ាងណាមិញ វានៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេថាតើមានអ្នកប្រើប្រាស់ប៉ុន្មាននៅក្នុងប្រទេសចិន និងប៉ុន្មានសម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈសកលនោះ?

 image

សម្រាប់ version ចុងក្រោយបំផុតរបស់ EMUI នេះគឺផ្អែកនៅលើ Android 10 ដែលមានការនាំយកនូវមុខងារថ្មីនៅលើ UI ដូចជា dark mode, magazine-style UI layout, Morandi UI color system និងជាច្រើនទៀត។ EMUI 10 ប្រកាសដំបូងបំផុតនៅក្នុងខែសីហា ហើយវាក៏ដំណើរការនៅលើស្មាតហ្វូន Huawei P30 series បន្ទាប់មក Huawei Mate 20 series និង Honor 20 series និង​ V20 series (Magic UI 3.0) ។

 image

ស្មាតហ្វូន flagships ជាច្រើនទៀតដូចជា Huawei P30, Mate 20, Honor 20 series និង Honor V30 ក៏ចាប់ផ្តើមទទួលបាននូវការអាប់ដេតនេះផងដែរ។​ EMUI 10 update នៅមិនទាន់អាប់ដេតសម្រាប់គ្រប់ស្មាតហ្វូន Huawei និង Honor នៅឡើយទេ ប៉ុន្តែវានឹងអាច upgrade បាននៅក្នុងពេលឆាប់ៗនេះ៕