ព័ត៌មាន

Huawei P Smart 2019 ចាប់ផ្តើមទទួលបាននូវស្បែក EMUI 10 នៅអឺរ៉ុប

ការធ្វើបច្ចុប្បន្នភាពជាសកល EMUI 10 ពេលនេះអាចដំណើរបាននៅលើស្មាតហ្វូន Huawei P30, Mate 20 និង Nova 5T នៅតាមតំបន់ផ្សេងៗគ្នាហើយឥឡូវនេះក្រុមហ៊ុនចាប់ផ្តើមបញ្ចេញនូវ EMUI 10 សម្រាប់ Huawei P Smart 2019 ជាផ្លូវការហើយ។

 image

យោងតាមព័ត៌មាននេះ ការធ្វើបច្ចុប្បន្នភាពនេះកំពុងចាប់ផ្តើមនៅអឺរ៉ុបហើយនឹងពង្រីកនៅក្នុងតំបន់ដែលវាដំណើរការ។ EMUI 10 នាំមកនូវលក្ខណៈពិសេសថ្មីៗនិងការផ្លាស់ប្តូរចំណុចប្រទាក់អ្នកប្រើប្រាស់មានដូចជា dark mode, magazine-style UI layout, Morandi UI color system និងជាច្រើនទៀត។

 image

ស្មាតហ្វូន Huawei P smart 2019 ទទួល  EMUI version 10.0.0.134 ដែលមានការអាប់ដេតទំហំធំជាង 3GB ។ មុនពេលអ្នកចាប់ផ្តើម សូមប្រាកដថាស្មាតហ្វូនរបស់អ្នកមានកម្មវិធី HiCare ជំនាន់ចុងក្រោយដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរជាងមុន។ បើកចូលទៅកាន់កម្មវិធី HiCare APP និងចូលទៅកាន់  Me Section > Settings >Check for Updates ដើម្បីធ្វើការអាប់ដេតទៅលើ HiCare version នេះ៕