ព័ត៌មាន

ចាំដល់ណាទៀត! ស្មាតហ្វូនថ្មីរបស់ Huawei តម្លៃត្រឹមតែ 259 ដុល្លារ តែសមត្ថភាពវិញកប់ខ្លាំង!

ក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ ២ ពិភពលោកបានបញ្ចេញអាវុធសំងាត់ថ្មីមួយទៀតរបស់ខ្លួនគឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ ដុល្លាតែប៉ុណ្ណោះដើម្បីវាយលុកទីផ្សារស្មាតហ្វូនកម្ពុជា។ Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែលបានកុម្ម៉ង់ទុកនឹងទទួលបានស្មាតហ្វូននៅថ្ងៃទី ១២.១២.២០១៩ រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) និង​ស៊ីមកាត Smart លេខពិសេសផងដែរ។

image

image

ដើម្បីធ្វើការកុម៉្មងបានសូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និង ហាងលក់ទូរសព្ទនៅក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នក។ ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ Huawei នេះមាន ២ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM វិញដល់ទៅ 128GB និង អាចបន្ថែមមែមម៉ូរីរហូតដល់ 512GB ទៀតផង។

image

កាន់តែពិសេសជាងនេះទៀតនោះ HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន៣គ្រាប់, ប្លង់ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និង ប្លង់ព្រាល (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MP ឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់បានពេញ១ថ្ងៃ៕

image

image