ព័ត៌មាន

ស្មាតហ្វូន Honor 9X និង 9X Pro ចាប់ផ្តើមទទួលបានការចុះឈ្មោះ EMUI 10 Internal Beta ចាប់ផ្តើមនៅក្នុងប្រទេសចិនហើយ!

នៅក្នុងការប្រកាសបង្ហាញនៅក្នុងខែកក្កដា នៅក្នុងប្រទេសចិន ស្មាតហ្វូន Honor 9Xនិង 9X Pro មានអេក្រង់ទំហំ 6.59-inch FHD+ Full-View display, 7nm Kirin 810 processor និងដំណើរការនូវ EMUI 9.1 ថែមទៀត។ ពេលនេះ ស្មាតហ្វូនត្រកូល Honor 9X series ចាប់ផ្តើមទទួលនូវការចុះឈ្មោះទៅលើ EMUI 10 internal beta នៅក្នុងប្រទេសចិនហើយ។

 image

សម្រាប់ EMUI 10 នេះនាំយកនូវលក្ខណៈសម្បត្តិជាច្រើនដូចជា magazine-style UI layout, Morandi UI color system និង Dark Mode ថែមទៀត។ ការចុះឈ្មោះនេះចាប់ពីថ្ងៃទី៦ ខែធ្នូនេះដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ។ សម្រាប់ EMUI 10 សម្រាប់ស្មាតហ្វូន Honor 9X នៅជុំវិញពិភពលោកអាចនឹងចាប់ផ្តើមនៅចុងខែនេះ ឬនៅក្នុងខែមករា ឆ្នាំ ២០២០៕

image