ព័ត៌មាន

ស្មាតហ្វូន NOKIA 2.3 សមត្ថភាពខ្លាំងមិនធម្មតាក្នុងការប្រើប្រាស់!

នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Cairo ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Nokia 2 series​ របស់ខ្លួននោះគឺ Nokia 2.3 ។ ស្មាតហ្វូន Nokia 2.3 នេះមានការឌីស្សាញរូបរាងដែលស្រស់ស្អាតមែនទែនពិសេសគឺទៅលើ Texture ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀត។

 image

ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 6.2-inch ជាមួយនឹងកម្រិតភាពច្បាស់ HD+ ។ អេក្រង់របស់វាភ្ជាប់ជាមួយនឹង waterdrop notch ហើយវាមានកាមេរ៉ាខាងមុខដែលមានទំហំ 5MP ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺភ្ជាប់ជាមួយនឹង 3D nano coating ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 1 Plus ផងដែរ។

ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប MediaTek’s Helio A22 និងរ៉េមទំហំ 2GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយអាចបន្ថែមនូវ MicroSD card ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មដែលអាចប្រើប្រាស់បាន ២ ថ្ងៃដែលមានទំហំ 4000mAh និងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Google’s Adaptive Battery ថែមទៀត។ នៅចំហៀងរបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងប៊ូតុង Volume, Power និង Google Assistant ។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm headphone jack និងមានវិទ្យុ FM Radio ថែមទៀត។

image

នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះដែលមានទំហំ 13MP sensor និង 2MP depth sensor ។ វាមានភ្ជាប់ជាមួយនឹងមុខងារ Portrait mode និងមុខងារជាច្រើនទៀតដូចជា Recommended shot ដែលអាចធ្វើការពង្រឹងទៅលើប្លង់នៃការថតរូបភាពបានយ៉ាងស្រស់ស្អាត និងការពង្រឹងទៅលើមុខងារ Night Mode ថែមទៀត។ Nokia 2.3 ប្រើប្រាស់នូវ Micro USB standard សម្រាប់ការបញ្ចូលថាមពលថ្ម និងការបញ្ចូនទិន្នន័យថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវ Bluetooth 5.0 ។

ស្មាតហ្វូន Nokia 2.3 នេះនឹងដាក់លក់នៅពាក់កណ្តាលខែធ្នូ ហើយវាមានតម្លៃ 109 euros (121 USD, Rs. 8,600) ។ ស្មាតហ្វូននេះមាន ៣ ពណ៌សម្រាប់ជ្រើសរើសនោះគឺពណ៌ Cyan Green, Sand និង Charcoal ។ ស្មាតហ្វូននេះដំណើរការនូវ Android 9 ហើយវានឹងធ្វើការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះ ហើយនឹងការអាប់ដេតសុវត្ថិភាព ៣ ឆ្នាំ​ថែមទៀត៕