ព័ត៌មាន

ស្មាតហ្វូន NOKIA 9 PUREVIEW នឹងទទួលបាននូវការអាប់ដេតទៅលើកាមេរ៉ារបស់វាឆាប់ៗនេះ!

ស្មាតហ្វូន Nokia 9 PureView ចាប់ផ្តើមទទួលបាននូវការអាប់ដេតទៅលើ Android OS ចុងក្រោយបំផុតរបស់វាដែលមានការពង្រឹងសមត្ថភាពនៃការប្រើប្រាស់កាន់តែល្អប្រសើរជាងមុន។ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia Flagship នេះនឹងទទួលបាននូវការអាប់ដេតទៅលើកាមេរ៉ារបស់វាជាពិសេសនៅក្នុងការថតរូបភាពបានច្បាស់នៅពេលយប់ និងពេលថ្ងៃបានយ៉ាងល្អ។ ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបនឹងបានកាន់តែស្រស់ស្អាតជាមួយនឹងមុខងារ Night Mode ។​

image

តាមការបញ្ជាក់របស់ក្រុមហ៊ុន Nokia Mobile អោយដឹងថា ស្មាតហ្វូន 9 PV នេះនឹងមានការពង្រឹងទៅលើសមត្ថភាពជាច្រើននាំកាមេរ៉ារបស់វាប៉ុន្តែយើងនៅមិនទាន់ដឹងថាមានចំណុចណាខ្លះនោះទេ។ សូមធ្វើការរង់ចាំការអាប់ដេតជាបន្តទៀតក្នុងពេលឆាប់ៗនេះ៕

image