ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA និងដៃគូអាជីវកម្មជាច្រើនរបស់ខ្លួនត្រៀមខ្លួនក្នុងការដំណើរការនូវបច្ចេកវិទ្យា 5G នៅក្នុងប្រទេសជប៉ុន

ទន្ទឹងនឹងការកសាងទៅលើបណ្តាញ Network សម្រាប់ប្រតិបត្តិករជាច្រើននៅជុំវិញពិភពលោកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតមកពីឧស្សាហកម្មផ្សេងៗគ្នាក្នុងការអនុវត្តន៍ទៅលើបណ្តាញ Private Wireless Networks ដែលពួកគេអាចធ្វើការប្រើប្រាស់នៅក្នុងការផលិត ឬប្រតិបត្តិការជាច្រើនទៀតផងដែរ។

 image

នៅក្នុងប្រទេសជប៉ុន នៅចុងឆ្នាំនេះរដ្ឋាភិបាលនឹងបញ្ចេញនូវការឌីស្សាញទៅលើបណ្តាញ 5G ក្នុងតំបន់ និង Private 5G សម្រាប់ក្រុមហ៊ុនជាច្រើនរួមជាមួយនឹងរដ្ឋាភិបាលផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏បង្កើតនូវភាពជាដៃគូរួចហើយជាមួយនឹងប្រព័ន្ធ Eco-System របស់ខ្លួនជាមួយនឹងក្រមហ៊ុនឧស្សាហកម្មធំៗចំនួន ៥ នោះគឺ “NS Solutions សម្រាប់រោងចក្រ IoT ឆ្លាតវៃ , Marubeni សម្រាប់ IoT ជាលក្ខណៈសកល , Internet Initiative Japan សម្រាប់ Full MVNO, Equinix សម្រាប់ multi-cloud និង global data centers, និង Hitachi Kokusai Electric សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គមឆ្លាតវៃ និងទីក្រុងឆ្លាតវៃជាច្រើនទៀតជាមួយនឹងដំណោះស្រាយទៅលើវីដេអូផងដែរ។

image

ការបោះជំហានរបស់ក្រុមហ៊ុន Nokia ទៅក្នុង Private Networks សម្រាប់ឧស្សាហកម្មជាច្រើននេះនឹងធ្វើអោយក្រុមហ៊ុនេះគឺមានការពឹងផ្អែកតិចតួចប៉ុណ្ណោះទៅលើប្រតិបត្តិករជាច្រើនរបស់ខ្លួន និងការ upgrade ទៅលើប្រតិបត្តិការនៃអាជីវកម្មរបស់ពួកគេដើម្បីផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវអ្វីដែលល្អប្រសើរជាងមុនថែមទៀត៕