ព័ត៌មាន

បែកធ្លាយ Cover របស់ស្មាតហ្វូនស៊េរីថ្មី Huawei P40 Seriesហើយ!

ស្មាតហ្វូនស៊េរីថ្មី Huawei P40 series នេះត្រូវគេដឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០ ខាងមុខនេះនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉ារីស ហើយវាមានការបែកធ្លាយជាហូរហែរអំពីស្មាតហ្វូន Flagships ថ្មីនេះនៅលើអនឡាញផងដែរ។

image

ស្មាតហ្វូន Huawei P40 series នេះនៅមិនទាន់មានការបែកធ្លាយច្រើននៅឡើយទេ ប៉ុន្តែគេប្រទះឃើញនូវ Huawei P40 cover ដែលបង្ហាញថាស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ និងប៊ូតុង Volume នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ សម្រាប់រន្ធ Speaker និង USB Type-C port គឺស្ថិតនៅផ្នែកខាងក្រោម ហើយសម្រាប់ IR blaster គឺស្ថិតនៅផ្នែកខាងលើ។ ស្មាតហ្វូននេះមិនមានរន្ធប្រហោងសម្រាប់ដោតកាសស្តាប់នោះទេ៕

image