ព័ត៌មាន

ក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល Samsung Tech Institute ប្រចាំឆ្នាំ ២០១៩

វគ្គបណ្តុះបណ្តាល Samsung Tech Institute​ មានរយៈពេល ៨ សប្តាហ៍ ដែលរៀបចំឡើងដោយមានការសហការណ៏គ្នារវាងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនសាមសុងអេឡិចត្រូនិចកម្ពុជា លើមុខជំនាញជួសជុល ទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិច សាមសុង ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន​ ៥០ នាក់ នៅពេលនេះបានបញ្ចប់ជាស្ថាពរហើយ។

 image

image

លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា​​ ​​​“គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះ ធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់សិស្សអំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក។

image

លោកបានបន្តថា​ ​​​”នៅសាមសុងយើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួម អភិវឌ្ឃសង្គមសម្រាប់ភាពរីកចម្រើនក្នុងសហគមន៏។យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឃសង្គមជាតិ”។

 image

ដោយឡែកក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានកោតសរសើរ និងរីករាយក្រៃលែងយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។លោកបានថ្លែងថា ​​​<<តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាមទាំងអស់បានដឹង ពីភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលយើងនឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែប្រសើរ ក៏ដូចជាចូលរួចជួយសង្គម។

image

 កញ្ញាប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute​ បានឲ្យដឹងថាគាត់ស្រឡាញ់វិស័យអេឡិចត្រូនិច និងមានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។ សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា “ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និងជួយឲ្យនាងខ្ញុំងាយស្រួលក្នុងការបំពេញក្ដីស្រម៉ៃហើយប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបើកកន្លែងជុសជុលគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។” 

 image

image

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សមត្ថភាពដល់សិក្ខាកាមជំនាន់ក្រោយឱ្យមានជំនាញ ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាពង្រីកនូវឱកាសការងារឱ្យមានភាពកាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជាផងដែរ។ ក្រុមហ៊ុនសាមសុងកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ៕