ព័ត៌មាន

ភាពងាយរងគ្រោះក្នុងផលិតផលជាច្រើនរបស់ Citrix អនុញ្ញាតឱ្យពួក Hacker ចូលទៅកាន់បណ្តាញផ្ទៃក្នុងរបស់ក្រុមហ៊ុនចំនួន ៨០,០០០

អ្នកស្រាវជ្រាវម្នាក់រកឃើញភាពងាយរងគ្រោះដ៏សំខាន់មួយនៅក្នុង Citrix Application Delivery Controller (NetScaler ADC) និង Citrix Gateway (NetScaler Gateway) អនុញ្ញាតឱ្យពួក Hacker ខាងក្រៅចូលទៅកាន់បណ្តាញមូលដ្ឋានរបស់ក្រុមហ៊ុនពីចម្ងាយ។ ក្រុមអ្នកជំនាញជឿជាក់ថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ៨០,០០០ក្រុមហ៊ុនអាចរងផលប៉ះពាល់ ដោយក្នុងនោះមានទាំងក្រុមហ៊ុននៅសហរដ្ឋអាមេរិក រងផលប៉ះពាល់ច្រើនជាងចំនួន ៣៨ភាគរយនៅក្នុងចំណោមអង្គការងាយរងគ្រោះទាំងអស់ដូចជា ចក្រភពអង់គ្លេស អាឡឺម៉ង់ ហូល្លង់ និងអូស្ត្រាលី។ Delivery Controller គឺជាគ្រឿងបន្លាស់ផ្នែកខាងម៉ាស៊ីនមេដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងលើការចូលប្រើរបស់អ្នកប្រើប្រាស់បូករួមទាំងការចែកចាយ និងការធ្វើឱ្យប្រសើរក្នុងដំណើរការតភ្ជាប់។ Controller ក៏មានផ្តល់នូវសេវាកម្មបង្កើតម៉ាស៊ីន ដែលបង្កើត desktop និងម៉ាស៊ីនមេ។

image

ភាពងាយរងគ្រោះត្រូវគេស្គាល់ថាជា CVE-2019-19781 ហើយវាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អង្គភាពដែលដាក់ពង្រាយ Citrix Application Controller និង gateway។  ភាពងាយរងគ្រោះនោះជះឥទ្ធិពលដល់គ្រប់ម៉ូដែលនៃផលិតផលដែលគាំទ្រ និងកម្មវិធីគាំទ្រទាំងអស់រួមទាំងចំណុចដូចខាងក្រោម៖

  • Citrix ADC and Citrix Gateway 13.0

  • Citrix ADC and NetScaler Gateway 12.1

  • Citrix ADC and NetScaler Gateway 12.0

  • Citrix ADC and NetScaler Gateway 11.1

  • Citrix NetScaler ADC and NetScaler Gateway 10.5.

យោងតាម ​​Dmitry Serebryannikov មកពីក្រុមហ៊ុន PT មានប្រសាសន៍ថា“ កម្មវិធី Citrix ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាញសាជីវកម្ម។ ក្នុងនោះមានរួមបញ្ចូលទាំង ការផ្តល់ដំណើរការចូលស្ថានីយរបស់និយោជិកទៅកម្មវិធីក្រុមហ៊ុនខាងក្នុងពីឧបករណ៍ណាមួយតាមរយៈអ៊ីនធឺណិត។ យើងសូមណែនាំអ្នកជំនាញសន្តិសុខព័ត៌មានឱ្យចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយការគំរាមកំហែង។ ដើម្បីជៀសវាងការវាយប្រហារបែបនេះក្រុមហ៊ុនទទួលការណែនាំឱ្យប្រើកម្មវិធី firewalls។

image