ព័ត៌មាន

កម្មវិធីកម្ចាត់មេរោគ (Antivirus) កំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២០

ជាទូទៅ កម្មវិធីកម្ចាត់មេរោគឥតគិតថ្លៃ (Free Antivirus software) គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រើប្រាស់នៅលើ Windows ចាប់តាំងពីពេលដែលមានការគំរាមកំហែងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រសិនបើគ្មានកម្មវិធីកម្ចាត់មេរោគនោះទេ អ្នកអាចនឹងប្រឈមមុខទៅនឹងការបាត់បង់ទៅលើទិន្នន័យផ្ទាល់ខ្លួន ដូចជា Files និងត្រូវបង់ប្រាក់សម្រាប់មេរោគ Ransomware និងងជាច្រើនទៀត។

image

នៅថ្ងៃនេះ យើងនឹងពិភាក្សាអំពីកម្មវិធីកម្ចាត់មេរោគឥតគិតថ្លៃ antivirus software 2020 សម្រាប់ប្រើប្រាស់នៅលើ Windows ។ កម្មវិធីកម្ចាត់មេរោគមានសារៈសំខាន់ដូចជា៖

១. ការពារទៅលើមេរោគ malware, viruses, Spyware និង cookies

២. ការពារចោរលួចអត្តសញ្ញាណផ្ទាល់ខ្លួន ឬ identity theft

៣. ធ្វើអោយម៉ាស៊ីនរបស់អ្នកដំណើរការរលូនជានិច្ច

ពេលនេះ យើងនឹងលើកយកនូវកម្មវិធីការពារមេរោគចំនួន ១០ សម្រាប់កុំព្យូទ័ររបស់អ្នក។ កម្មវិធីទាំងនេះមាន៖

  • Bitdefender Antivirus Plus 2020

  • Norton AntiVirus Plus

  • Kaspersky Total Security

  • Trend Micro Maximum Security

  • F-Secure Antivirus SAFE

  • ESET Smart Security Premium

  • McAfee Internet Security

  • Panda Dome Essential

  • Comodo Windows Antivirus

  • Avast Antivirus