ព័ត៌មាន

NOKIA 7 PLUS និង NOKIA 6.1 PLUS ទទួលបានការអាប់ដេតទៅកាន់ ​Android 10

Nokia 7 Plus គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនដ៏ល្អបំផុតជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដែលទទួលបាននូវការអាប់ដេតទៅកាន់ Android 10 ។ ការអាប់ដេតនេះគឺទៅកាន់ V4.10C ដែលមានទំហំ 1422.3 MB ។ ក្រុមហ៊ុន Nokia Mobile និយាយថា ការអាប់ដេតនេះនឹងមានពេលវេលាផ្សេងគ្នាអាស្រ័យទៅលើតំបន់ផ្សេងៗគ្នា។

 image

Android 10 នៅលើស្មាតហ្វូន Nokia 7 Plus នេះគឺមានមុខងារ​ Dark Mode, Smart Reply, Gesture navigation, additional controls សម្រាប់ privacy and location រួមទាំង patch សម្រាប់ខែធ្នូថែមទៀត។ សម្រាប់ការអាប់ដេតនៅលើ Nokia 6.1 Plus ដែលមាន Android 10 គឺជា V4.10C រួមជាមួយនឹង Patch សម្រាប់ខែធ្នូ ឆ្នាំ ២០១៩ នេះដែលមានទំហំ 1.3GB ហើយអ្នកអាចឆែកមើលបាននៅលើ Settings->System->System Update ។ ស្មាតហ្វូន Nokia 6.1 Plus រួមជាមួយនឹង Nokia 8.1, Nokia 9 PureView និង Nokia 7.1 គឺជាស្មាតហ្វូនដែលទទួលបាននូវ Nokia Android version ចុងក្រោយបំផុតនេះ៕

image