ព័ត៌មាន

CEO របស់ក្រុមហ៊ុន BCE កាណាដា៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺជាដៃគូសហការដ៏អស្ចារ្យ

ប្រធានថ្មីនៃក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់កាណាដាបាននិយាយថាឧបករណ៍ទូរគមនាគមន៍ដែលផលិតដោយក្រុមហ៊ុន Huawei គឺស្ថិតនៅក្នុងលំដាប់កំពូល ហើយគាត់ធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះក្នុងការដាក់ដំណើរការទៅលើបច្ចេកវិទ្យា 5G ថែមទៀត។

 image

លោក Mirko Bibic គឺជា CEO របស់ក្រុមហ៊ុន BCE ធ្វើបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BNN Bloomberg TV និយាយថា យើងធ្វើការជាមួយនឹងក្រុមហ៊ុន Huawei ទៅលើបច្ចេកវិទ្យា 4G LTE ហើយក្រុមហ៊ុននេះគឺជាដៃគូដ៏អស្ចារ្យ។ លោក Bibic និយាយថា គាត់រង់ចាំការសម្រេចចិត្តពីរដ្ឋាភិបាលកាណាដាលើក្រុមហ៊ុន Huaweiក្នុងការដំណើរការទៅលើបច្ចេកវិទ្យា 5G នេះ៕

image