ព័ត៌មាន

Huawei ស្នើសុំនូវពាណិជ្ជសញ្ញាទៅលើឈ្មោះកាសស្តាប់ថ្មី “MatePod” ដែលអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន P40 series

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវផលិតផលជាច្រើននៅក្រោមឈ្មោះ  ‘Mate’ series ដែលមានដូចជាស្មាតហ្វូនត្រកូល Mate, កុំព្យូទ័រ Notebooks, ថេប្លេត និងពាណិជ្ជសញ្ញាថ្មីមួយទៀតដែលនេះគឺជាការបង្ហាញថា​ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការបន្ថែមនូវផលិតផលថ្មីនៅក្នុងក្រុមនេះជាមួយនឹងឈ្មោះថា ‘MatePod’ ។

 image

តាមការបញ្ជាក់របស់ LetsGoDigital  នោះ​ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ស្នើសុំនូវពាណិជ្ជសញ្ញាទៅកាន់  EUIPO (European Union Intellectual Property Office) និង UK IPO កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ សម្រាប់ឈ្មោះ  ‘MatePod’ សម្រាប់កាសស្តាប់ថ្មី។ សម្រាប់ឈ្មោះនៃផលិតផលនេះគឺបញ្ចេញមកក្រោយពេលដែលក្រុមហ៊ុនប្រកាសបង្ហាញនូវថេប្លេតHuawei MatePad ចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនមានគម្រោងក្នុងការប្រកាសបង្ហាញនូវកាសស្តាប់ជំនាន់ក្រោយនេះជា MatePod ជាជាងការបន្តបញ្ចេញនូវកាសស្តាប់ t FreeBuds series នោះ ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

image

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន  Huawei  ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន  P30 flagship  ហើយវាក៏មានការប្រកាសបង្ហាញនូវ FreeLace wireless earphones  ស៊េរីថ្មីជាមួយនឹង  lite version FreeBuds ផងដែរ។ សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានគម្រោងក្នុងការប្រកាសបង្ហាញនូវ Huawei P40 series នៅក្នុងខែមីនានេះ ហើយកាសស្តាប់នេះនឹងបង្ហាញខ្លួនមកជាមួយផងដែរ៕