ព័ត៌មាន

ស្មាតហ្វូន NOKIA 7.2 និង NOKIA 4.2 ចាប់ផ្តើមទទួលនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែមករានេះ

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia 7.2 ជាច្រើននៅតែទន្ទឹងរង់ចាំសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែពេលនេះវាក៏ទទួលបាននូវ Patch សុវត្ថិភាពសម្រាប់ខែមករានេះហើយដែលមានទំហំ 60.9 MB ។ នេះគឺជាការបង្ហាញថាស្មាតហ្វូននេះគឺមានសុវត្ថិភាព និងកាន់តែប្រសើរជានិច្ចក្នុងការប្រើប្រាស់បំផុត។ ការអាប់ដេតនេះគឺអាចដំណើរការបាននៅជុំវិញពិភពលោកហើយ។

image

សម្រាប់ security patch ខែមករានេះគឺអាចដំណើរការបាននៅលើស្មាតហ្វូន Nokia 4.2 ផងដែរ។ ស្មាតហ្វូននេះក៏មានការអាប់ដេតនៅថ្ងៃនេះ ហើយវាមានទំហំ 75.3 MB ។ អ្នកអាចឆែកមើលបាននៅក្នុង Settings ៕

image