ព័ត៌មាន

ការលក់ Flash Sales របស់ទូរទស្សន៍ឆ្លាតវៃ NOKIA SMART TV គឺចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពិតជាត្រូវការចូលទៅក្នុងទីផ្សារផលិតផលប្រើប្រាស់ប្រសិនបើក្រុមហ៊ុននេះចង់ធ្វើការពង្រីកទៅលើម៉ាកយីហោក្រុមហ៊ុនរបស់ខ្លួន ឬធ្វើអោយក្រុមហ៊ុននេះកាន់តែមានភាពល្បីល្បាញនោះ។ ផលិតផលប្រើប្រាស់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយនេះគឺជាហេតុផលដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែស្វែងរកនូវឱកាសក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារជាច្រើនផ្សេងទៀត។ ទីផ្សារទូរទស្សន៍នេះក៏ក្លាយជាឱកាសជាច្រើនសម្រាប់ម៉ាកយីហោក្រុមហ៊ុនផ្សេងទៀតផងដែរក្នុងការពង្រីកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុន Nokia ក៏នាំយកនូវទូរទស្សន៍ស៊េរីថ្មីរបស់ខ្លួនមកកាន់ទីនេះផងដែរ។

image

ក្រុមហ៊ុន Flipkart ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Nokia និងការផលិតនូវទូរទស្សន៍ Nokia Smart TV ដែលនេះគឺជាផលិតផលល្អមែនទែនក្នុងការប្រើប្រាស់។ ទូរទស្សន៍នេះគឺដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា ហើយសម្រាប់អ្នក Reviews គឺពេញចិត្តជាមួយនឹងផលិតផលនេះថែមទៀត។

image

ទូរទស្សន៍ស៊េរីថ្មីនេះគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធ sound system ដែលជារបស់ក្រុមហ៊ុន JBL ដែលផ្តល់នូវកម្រិតសំឡេងដ៏អស្ចារ្យពិរោះរណ្តំចិត្ត។ សម្រាប់តម្លៃរបស់ទូរទស្សន៍ Nokia Smart TVនេះគឺ ₹41,999 ហើយវានឹងដាក់លក់នៅថ្ងៃទី ១៩ ខែមករានេះ ៕