ព័ត៌មាន

លោក Johnson ប្រាប់ Trump ថា ចក្រភពអង់គ្លេសត្រូវការក្រុមហ៊ុន Huawei នៅក្នុងការសាងសង់បណ្តាញ 5G

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រាប់ប្រធានាធិបតីអាមេរិក Donald Trumpថាប្រទេសនានាគួរតែធ្វើការជាមួយគ្នាដើម្បីបំបែកឥទ្ធិពលរបស់ក្រុមហ៊ុនមួយចំនួនតូចបន្ទាប់ពីមានការអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ចូលរួមក្នុងការបោះទុនក្នុងការសាងសង់ទៅលើបណ្តាញ 5G នៅក្នុងចក្រភពអង់គ្លេស។

 image

អ្នកនាំពាក្យនៅការិយាល័យ Downing Street របស់ Johnson និយាយថា“ លោកនាយករដ្ឋមន្រ្តីគូសបញ្ជាក់ពីសារៈសំខាន់នៃបណ្តាប្រទេសដែលមានគំនិតដូចគ្នាក្នុងការធ្វើការជាមួយគ្នាដើម្បីធ្វើអោយមានភាពផ្សេងគ្នានៅលើទីផ្សារ និងបំបែកឥទ្ធិពលរបស់ក្រុមហ៊ុនជាច្រើនមួយចំនួនផងដែរ” ។

image

កាលពីថ្ងៃអង្គារក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដឹកនាំដោយនាយករដ្ឋមន្រ្តី Boris Johnson ជាកន្លែងដែលមានការឯកភាពថា មជ្ឈមណ្ឌលជាតិសន្តិសុខអ៊ិនធឺណិតគួរតែចេញការណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ចក្រភពអង់គ្លេសស្តីពីសន្តិសុខបណ្តាញជំនាន់ក្រោយនេះ។ ក្រុមហ៊ុន Huawei និយាយថាវាត្រូវបានធានាអះអាងដោយការបញ្ជាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសថាក្រុមហ៊ុនអាចបន្តធ្វើការជាមួយអតិថិជនដើម្បីរក្សាដំណើរការនៃបច្ចេកវិទ្យា 5G នេះ។ យោងតាមព័ត៌មាននេះ ក្រុមហ៊ុន Huawei អាចចូលរួមបានតែផ្នែកមិនមែនស្នូលនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញ 5G ប៉ុណ្ណោះ ហើយទីផ្សារប្រតិបត្តិការរបស់វាត្រូវគេស្នើសុំឱ្យសម្រេចបាន ៣៥ ភាគរយ៕