ព័ត៌មាន

ស្មាតហ្វូន Huawei P40 Lite E ទទួលបាននូវវិញ្ញាបនបត្រពី EEC

នៅខែក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូន P40 series​ របស់ខ្លួនដែលមានដូចជា Huawei P40, P40 Pro និង P40 Premium Edition ។ ស្រដៀងគ្នាទៅនឹងស្មាតហ្វូន P30 series ផងដែរ សម្រាប់ស្មាតហ្វូន P40 series នេះនឹងមានបញ្ចូលនូវម៉ូឌែលប្រភេទ ‘Lite’ ផងដែរ។

 image

ស្មាតហ្វូនម៉ូឌែលថ្មីរបស់ក្រុមហ៊ុន​Huawei ដែលមានឈ្មោះថា Huawei P40 Lite e គឺមានលេខកូដ ART-L29 ដែលទទួលបាននូវវិញ្ញាបនបត្រពី គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី (EEC) នៅប្រទេសរុស្ស៊ី។

image

ស្មាតហ្វូនដែលមានលេខម៉ូឌែល ART-L29 នេះនឹងដាក់លក់នៅអ៊ឺរ៉ុប ហើយស្មាតហ្វូននេះគឺប្រហែលជាម៉ូឌែលក្លូនរបស់ Huawei Enjoy 10 (ART-TL00x) ដែលបង្ហាញខ្លួនរួចហើយនៅក្នុងប្រទេសចិន ហើយវានឹងដាក់លក់ឡើងវិញនៅក្នុងឈ្មោះថ្មីហៅថា Huawei P40 Lite E ។ សម្រាប់ស្មាតហ្វូន Huawei Nova 6 SE ដែលបង្ហាញខ្លួននៅក្នុងខែធ្នូ ឆ្នាំ ២០១៩ នេះត្រូវគេរំពឹងថានឹងក្លាយជាម៉ូឌែល P40 Lite ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។