ព័ត៌មាន

ស្មាតហ្វូន Huawei Mate 30 Pro 5G ដាក់លក់ហើយនៅក្នុងប្រទេសហ្វីលីពីន

បន្ទាប់ពីប្រទេសម៉ាឡេស៊ីឥឡូវនេះក្រុមហ៊ុន Huawei បានដាក់លក់ស្មាតហ្វូន Huawei Mate 30 Pro 5G នៅប្រទេសហ្វីលីពីនដោយផ្តល់ជូននូវប្រព័ន្ធ NSA / SA dual-mode 5G connectivity និងពង្រីកនូវទីផ្សាររបស់ស្មាតហ្វូនត្រកូល​ Mate 30 នេះ។ ស្មាតហ្វូន Huawei Mate 30 Pro 5G នៅប្រទេសហ្វីលីពីនអាចរកទិញបាននៅតាមហាងលក់ Huawei concept stores ដែលមានកំណត់តម្លៃ P 55,990 ជាមួយនឹងការថែមជូននូវ Huawei Mini Speaker (តម្លៃ P990) ដោយឥតគិតថ្លៃថែមទៀត។

 image

អតិថិជនក៏អាចទិញស្មាតហ្វូន 5G នេះតាមអ៊ីនធឺណិតតាមរយៈហាង Shopee និង Lazada ផងដែរ។ បន្ថែមពីនេះទៀត អតិថិជនដែលនឹងទិញស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro (4G) ចាប់ពីថ្ងៃទី ៨ ខែកុម្ភះតទៅនឹងទទួលបានការចុះតម្លៃ P 4,000 និងការផ្ទុកសេវាកម្មក្លោដ 50 GB បន្ថែមទៀត។

image

លក្ខណៈស​ម្បត្តិរបស់ស្មាតហ្វូន HUAWEI MATE 30 PRO 5G

អេក្រង់: 6.53 inch OLED Horizon display with FHD+ resolution (2400×1176)

Processor: Kirin 990 5G

RAM/Storage: 8GB RAM + 256GB Storage

កាមេរ៉ាខាងក្រោយ: 40MP SuperSensing Camera (f/1.6), OIS + 40MP SuperSensing Camera (f/1.8) + 8MP Telephoto Camera (f/2.4), OIS + 3D Depth Sensing Camera

កាមេរ៉ាខាងមុខ: 32MP (f/2.0) + 3D Depth Sensing Camera

ថាមពលថ្ម: 4500mAh (40W Wired, 27W wireless, 7.5W reverse wireless charging)

Software: EMUI 10.0 (Android 10)

វិមាត្រ និងទម្ងន់: 158.1 x 73.1 x 8.8mm (198g)

លក្ខណៈពិសេសផ្សេងទៀត: IP68 certified, Display Fingerprint, Wi-Fi, Bluetooth, NFC, GPS