ព័ត៌មាន

បានទស្សនាស្ពតថ្មីរបស់ស្មាតហ្វូន Samsung Galaxy S20 Ultra 5G ហើយឬនៅ?

ព្រឹត្តិការណ៍ Galaxy Unpacked បានបញ្ជប់ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung បានប្រាកសបង្ហាញនូវស្មាតហ្វូន Galaxy S20, Galaxy S20 Plus និង Galaxy S20 Ultra 5G ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាន Galaxy Z Flip និងកាសស្តាប់ Galaxy Buds+ ផងដែរ។

 image

អ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ចង់ផ្តោតខ្លាំងនោះគឺទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Galaxy S20 Ultra 5G ហើយក្រុមហ៊ុននេក៏បញ្ចេញនូវវីដេអូស្ពតពាណិជ្ជកម្មដំបូងបំផុតរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Galaxy S20 Ultra 5G នេះគឺមានកាមេរ៉ា 108MP ដែលអាចថតវីដេអូកម្រិត 8K ជាមួយនឹងកម្រិតនៃការពង្រីក 100x Space Zoom នៅលើ periscope នៅលើ 48MP telephoto ដើម្បីធ្វើការ Zoom បានខ្លាំងមិនធម្មតានោះទេ។

ស្មាតហ្វូន Galaxy S20 Ultra 5G នេះគឹមានថាមពលថ្មដែលមានទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 5G connectivity និងរ៉េមទំហំ 12GB ឬ 16GB ជាមួយនឹងម៉េមូរីទំហំ 128GB ឬ 512GB ថែមទៀត។​ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 Mobile Platform នឹងមានអេក្រង់ទំហំ 6.9-inch AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1440 x 3200 និង aspect ratio 20:9 ។ អេក្រង់នេះមានកម្រិត Refresh Rate ដល់ទៅ 120Hz ។​ស្មាតហ្វូននេះមានតម្លៃ $1,399 ហើយការ Pre-order គឺចាប់ផ្តើមនៅថ្ងៃទី ២១ ខែកុម្ភៈនេះ ហើយថ្ងៃដាក់លក់នៅថ្ងៃទី ៦ ខែមីនា៕

image