ព័ត៌មាន

អង្គការសុខភាពពិភពលោកព្រមានពីការឆបោកការក្លែងបន្លំដែលទាក់ទងនឹងការជូនដំណឹងអំពីមេរោគកូរ៉ូណាវីរុស

សារបោកប្រាស់ស្នើដល់គោលដៅឱ្យជួយចែករំលែកព័ត៌មានសំខាន់ដូចជាឈ្មោះ និងលេខកូដសម្ងាត់។ អាសយដ្ឋានអ៊ីម៉េល ‘person@who.int’ មិនមែនជាអាសយដ្ឋានរបស់អង្គការសុខភាពពិភពលោកនោះទេ។អង្គការសុខភាពពិភពលោក (WHO) ព្រមានពីការវាយប្រហាររបស់មេរោគចម្លងតាមប្រព័ន្ធជូនដំណឹងមេរោគកូរ៉ូណា ដែលក្លែងបន្លំជាអង្គការនេះ ដោយមានគោលដៅបញ្ជូនមេរោគនិងលួចយកព័ត៌មាន។

image

តើមានអ្វីកើតឡើង?

អង្គការសុខភាពពិភពលោកបញ្ជាក់ថា អ៊ីម៉ែលឆបោកដែលបន្លំតាមការបញ្ជូនរបស់មន្រ្តីអង្គការសុខភាពពិភពលោកទាក់ទងនឹងការដាស់តឿនពីមេរោគកូរ៉ូណាកំពុងត្រូវបានចែកចាយដោយក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត។

  • សារបន្លំស្នើឱ្យគោលដៅផ្ញើរនូវឈ្មោះ និងលេខ Passwords របស់ពួកគេ

  • វាប្តូរទិសដៅរបស់អ្នកប្រើប្រាស់ទៅកាន់ទំព័របន្លំផ្សេង ដែលលួចបន្លំតាមរយៈតំណភ្ជាប់គ្រោះថ្នាក់បង្កប់នៅក្នុងអ៊ីម៉ែល

  • នៅក្នុងករណីខ្លះ វាបានស្នើសុំឱ្យជនរងគ្រោះបើកឯកសារភ្ជាប់ដែលមានគំនិតអាក្រក់

ភ្នាក់ងារនិយាយក្នុងន័យដាស់តឿនពីការបោកប្រាស់បន្លំក្នុងសារជូនដំណឹង Corona ថា “អង្គការសុខភាពពិភពលោកដឹងអំពីសារអ៊ីម៉ែល ដែលគួរឱ្យសង្ស័យដែលព្យាយាមទាញយកប្រយោជន៍ពីភាពអាសន្នមេរោគថ្មី”។

image

តើយុទ្ធនាការបន្លំធ្វើការដូចម្តេច?

នៅក្នុងអ៊ីម៉េល ជាទូរទៅអ្នកប្រើប្រាស់ត្រូវបានគេស្នើសុំឱ្យបើកឯកសារភ្ជាប់ ដែលមានទាក់ទងនឹងវិធានការសុវត្ថិភា ពឬវិធានការបង្ការសម្រាប់មេរោគ Coronavirus ។

  • អ្នកប្រើត្រូវបានណែនាំឱ្យបើកឯកសារភ្ជាប់នៅលើប្រព័ន្ធរបស់ពួកគេដោយចុចលើប៊ូតុង “វិធានការសុវត្ថិភាព” ។

  • ការចុចមួយនោះ នឹងនាំអ្នកប្រើប្រាស់ទៅទំព័រដែលធ្វើការសម្របសម្រួល គ្រប់គ្រងដោយអ្នកប្រើប្រាស់

  • ទំព័រនេះផ្ទុកគេហទំព័ររបស់អង្គការសុខភាពពិភពលោកនៅក្នុងស៊ុមមួយនៅផ្ទៃខាងក្រោយជាមួយនឹងការស្នើសុំឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អ៊ីម៉េលរបស់ពួកគេ។

  • ការចុចលើពាក្យ “Verify” នឹងបញ្ចូនអត្តសញ្ញាណរបស់ពួកគេទៅម៉ាស៊ីនមេរបស់អ្នកវាយប្រហារ។ ក្នុងពេលជាមួយគ្នានេះអ្នកប្រើប្រាស់នឹងឃើញថា ពួកគេកំពុងត្រូវបានបញ្ជូនទៅគេហទំព័រផ្លូវការរបស់ WHO ។

ប្រសិនបើអ្នកទទួលបានការទាក់ទងពីមនុស្សម្នាក់ ឬអង្គការណាមួយដែលទំនងជាមកពីអង្គការសុខភាពពិភពលោក សូមលោកអ្នកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ទំនាក់នងនោះជាមុនសិនមុនពេលធ្វើការឆ្លើយតប។ សារអ៊ីម៉េលមកពីអាសយដ្ឋាន ‘person@who.int’ មិនមែនមកពីអង្គការសុខភាពពិភពលោកនោះទេ(WHO)

  • ត្រូវប្រកដថា សារផ្ញើរចេញពីទំព័រផ្លូវការ ‘https://www.who.int’

  • សូមចងចាំថា ការផ្តល់ឈ្មោះ លេខសម្ងាត់ដើម្បីបើកព័ត៌មានសារធារណៈ ជាហេតុការន៍មិនប្រក្រតី

  • ភ្នាក់ងារបង្កបទឧក្រិដ្ឋប្រើភ្នាក់ងារជូនដំណឹង​មេរោគ ២០១៩- -nCov ដើម្បីឱ្យអ្នកទទួលសារចុចលើតំណបោកបន្លំយ៉ាងលឿន ប៉ុន្តែសូមកុំ

  • ផ្លាស់អត្តសញ្ញាណសម្គាល់របស់អ្នក(លេខកូដ) ប្រសិនបើអ្នកបានប្រគល់អត្តសញ្ញាណសម្គាល់បច្ចុប្បន្នរបស់អ្នកទៅជនបោកបន្លំ។

ជាចុងក្រោយ  WHOផ្តល់នូវតំណទំនាក់ទំនង៖

-សម្រាប់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោកពេលឃើញសារសង្ស័យថាបោកបន្លំ

https://www.who.int/about/report_scam/en/

-សម្រាប់រាយការណ៍ពីបញ្ហា

https://www.who.int/about/who-we-are/contact-us