Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 វាមានការវាយប្រហារពីDDoS ១៦ ដងក្នុងមួយនាទីនៅក្នុងឆ្នាំ ២០១៩

February 22
05:00 pm 2020
Like and Share this page:

 យោងតាមប្រភពរបាយការណ៍ពី NETSCOUT Threat Intelligence រកឃើញថា ប្រព័ន្ធសហគ្រាសចំនួនពីរភាគបីដែលបំរើសេវាឱ្យអតិថិជនជួបប្រទះការវាយប្រហារ DDoS ជិតចំនួន ២៣ ០០០ដង ដោតក្នុងរយៈពេលមួយថ្ងៃមានការវាយប្រហារចំនួន១៦ដងជារៀងរាល់ ៦០វិនាទី។ ការវាយប្រហារមានឥទ្ធិពលបំផុតត្រូវបានគេកត់ត្រាទុកក្នុងឆ្នាំ២០១៩។ ការវាយប្រហារ DDoS មានគោលបំណងចម្បងដើម្បីរំខានដល់សេវាកម្មអនឡាញ។ ការវាយប្រហារមានពាក់ព័ន្ធនឹងប្រព័ន្ធគោលដៅមួយ ដោយទម្លាក់មេរោគឱ្យដំណើរការខុសច្បាប់ដោយប្រព័ន្ធក្លែងបន្លំ។ កត្តានេះ អនុញ្ញាតឱ្យអ្នកវាយប្រហារអាចគ្រប់គ្រងប្រព័ន្ធបាន។

image

របាយការណ៍របស់ Netscout បញ្ជាក់ថា ខ្សែ និងទូរគមនាគមន៍ចល័ត  ដំណើរការទិន្នន័យ និងអ្នកផ្តល់សេវា  គឺជាគោលដៅធំបំផុតរបស់ការវាយប្រហារ DDoS នៅឆ្នាំមុន។ បន្ថែមពីលើបញ្ហាទាំងនេះ មានការវាយប្រហារ DDoS ជាច្រើនកើតឡើងប្រឆាំងនឹងបណ្តាញទំនាក់ទំនងផ្កាយរណប រោងចក្រផលិតគីមី និងពាណិជ្ជកម្ម រួមទាំងឧបករណ៍កុំព្យូទ័រ និងឧស្សាហកម្មលក់យានជំនិះ។

image

សរុបសេចក្តីមក ឥឡូវនេះ អ្នកគំរាមកំហែងកំពុងតែប្រើគោលការណ៍វាយប្រហារថ្មី និងប្រើប្រព័ន្ធចល័តដើម្បីសម្របសម្រួលឧបករណ៍ IoT ។ ពួកគេកាន់តែមានបច្ចេកទេសទំនើបដោយប្រើងាយរងគ្រោះមានលើឧបករណ៍ដើម្បីអនុវត្តការវាយប្រហារដោយជោគជ័យ។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5297
Yesterday : 15846
This Month : 82157
Last Month : 495211
Total Visitor : 23450925