ព័ត៌មាន

អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ៖ HMS នឹងក្លាយជាប្រព័ន្ធ Ecosystem ចំណាត់ថ្នាក់លេខ ១ នៅក្នុងទីផ្សារពិភពលោក

Honor View30/V30 ជាមួយនឹងស្មាតហ្វូន Honor 9X Pro នឹងធ្វើការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ ហើយស្មាតហ្វូននេះនឹងដំនើរការនូវ EMUI 10 (Android 10) + Huawei Mobile Services (HMS) ។ លោក George Zhao ដែលហៅក្រៅថា Zhao Ming ដែលជាអគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ថ្មីៗនេះធ្វើបទសម្ភាសន៍មួយដោយនិយាយថា សេវាកម្ម HMS នឹងក្លាយជាប្រព័ន្ធ Ecosystem ដែលមានការពេញនិយមប្រើប្រាស់ខ្លាំងបំផុតនៅក្នុងទីផ្សាររបស់ពិភពលោក។

image

គាត់និយាយថា វានឹងចំណាយពេលវេលា ១ ឆ្នាំ ឬតិចជាងនេះដើម្បីសាងនូវប្រជាប្រិយភាពរបស់វាបើធៀបជាមួយនឹងក្រុមហ៊ុនផ្សេងទៀតនឹងត្រូវចំណាយពេលវេលាច្រើនឆ្នាំទៅលើការអភិវឌ្ឍបែបនេះ។ បើធៀបជាមួយនឹងសេវាកម្ម Google Mobile Services (GMS)នោះ ការអភិវឌ្ឍ HMS គឺមានកិច្ចខិតខំប្រឹងប្រែងទាំងពីរក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង Honor ដែលធ្វើការជាមួយគ្នានោះ។​

image

បន្ទាប់ពីដាក់នៅក្នុងបញ្ជី Entity-List នៅក្នុងសហរដ្ឋអាមេរិកនោះ ស្មាតហ្វូនជាច្រើនរបស់ Huawei គឺមិនអាចដំណើរការនូវ GSM នោះទេ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញស្មាតហ្វូន uawei Mate 30 series ជាមួយនឹងសេវាកម្ម HMS ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Huawei Nova 7i ដែលមានភ្ជាប់ជាមួយនឹង EMUI 10 ថែមទៀត។ Huawei Mobile Service (HMS) នេះគឺមាននូវ HMS Core services និង IDE tools platforms សម្រាប់ធ្វើការអភិវឌ្ឍ និងតេស្តថែមទៀត៕