ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA យកឈ្នះក្រុមហ៊ុន ERICSSON ទៅលើទីផ្សារ MICROWAVE TRANSMISSION

វិធីជំនាន់មុនៗនៃការបញ្ចូនទិន្នន័យប្រហែលជាលែងអាចដំណើរការបានទៀតនៅក្នុងយុគសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះដេលបច្ចេកវិទ្យា microwave transmission ត្រូវបានប្រើប្រាស់។ ខណៈពេលដែលទីផ្សារ Microwave ហាក់មានការធ្លាក់ចុះនៅក្នុងឆ្នាំ ២០១៩ នោះ​វានៅតែជាអាជីវកម្មមួយដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei, Nokia និង Ericsson ដែលនាំមុខគេនៅលើទីផ្សារ។

 image

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺជាអ្នកលក់ធំបំផុតនោះ ចំណាត់ថ្នាក់លេខ 2 គឺមានការផ្លាស់ប្តូរផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បានយកឈ្នះក្រុមហ៊ុន Ericsson ដែលពេលនេះធ្លាក់ដល់ចំណាត់ថ្នាក់លេខ 3 ហើយ។ នេះគឺជាលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍នេះដែលអាចវាយលុកបាននៅលើទីផ្សារ Microwave នោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្វើការវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងអាជីវកម្ម Microwave និង Microwave Anyhaul platform នៅក្នុងការផ្លាស់ប្តូរទៅលើបណ្តាញនេះ៕