ព័ត៌មាន

មុខងារ SpO2 និង Smart Music Control អាចដំណើរការបានហើយនៅលើនាឡិកា Honor Band 5i

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បានចាប់ផ្តើមដាក់អោយដំណើរការនូវមុខងារ SpO2 និង Smart Music Control តាមរយៈការអាប់ដេតទៅលើ Firmware សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅលើ Honor Band 5i នៅក្នុងប្រទេសឥណ្ឌា។

image

មុខងារ SpO2 អាចអោយអ្នកប្រើប្រាស់វាស់កំរិតអុកស៊ីសែនឈាម និងការបញ្ជាតន្រ្តីពីចម្ងាយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំពេញភារកិច្ចដូចជាការកែសំរួលសម្លេងតន្ត្រី ការផ្លាស់ប្តូរបទចម្រៀង ការផ្អាក និងជម្រើសចាក់សារឡើងវិញដោយផ្ទាល់ចេញពីកដៃរបស់អ្នក។

image

អ្នកអាចមើលទៅលើការអាប់ដេតនេះបានតាមរយៈការភ្ជាប់នាឡិកា Honor Band នេះទៅកាន់ Huawei Health app តាមរយៈការចូលទៅកាន់ Me > My ។ អ្នកអាចប៉ះទៅលើ Firmware update នេះហើយអនុវត្តន៍ទៅលើពាក្យបញ្ជាជាច្រើនដើម្បីអាប់ដេតនៅលើនាឡិការបស់អ្នក។ ការអាប់ដេតនេះគឺជា 1.0.5.86 version ជាមួយនឹងទំហំ 4.54 MB ៕