ព័ត៌មាន

realme C3 ស្មាតហ្វូនដ៏មានអានុភាពលំដាប់កំពូលរហ័សនាមស្តេចហ្គេម កាមេរ៉ា 3 គ្រាប់ បានចេញលក់ផ្លូវការនៅថ្ងៃនេះហើយ

កាលពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2020 នេះ realme ម៉ាកស្មាតហ្វូនដែលពង្រីក វិសាលភាពរបស់ខ្លួនយ៉ាងយាប់រហ័សនោះ បានប្រកាសបើកដំណើរការជាផ្លូវការនូវទូរស័ព្ទប្រភេទថ្មីបំពាក់នូវ «កាមេរ៉ាបីគ្រាប់ ស្តេចហ្គេម» របស់ខ្លួនហើយ។ realme C3 ដែលជាស្មាតហ្វូន ដ៏មានអានុភាពកម្រិតខ្ពស់លក់ជូនក្នុងតម្លៃពិសេសក្នុងចន្លោះក្រោម ១៥០ ដុល្លារតែប៉ុណ្ណោះ។ realme C3 គឺជាសមាជិកនៃត្រកូល realme ដែលឈរលើគុណភាពកម្រិតឈានមុខគេ​ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ ១០,២ លាននាក់ឯណោះនៅ ទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃស្មាតហ្វូននេះ។

image

realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំនុចសំខាន់ៗចំនួន ៤ គឺ៖ មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។ 

ក្ខណៈពិសេសរបស់ realme C3 

ជាដំបូងនៅក្នុងផ្នែកនេះ, C3 បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូងបង្អស់របស់ពិភពលោកដែលនឹងធានាបាននូវប្រតិបត្តិការដ៏មានអានុភាពនិងកាន់តែរហ័សសម្រាប់អ្នកប្រើប្រាស់និងអ្នកនិយមលេងហ្គេម។ realme C3 បានចរាចរលក់ ដោយរចនាឡើងជាពីរពណ៌ដ៏ប្រណិត – Blazing Red និង Frozen Blue ។ ជាមួយនឹងការដាក់ លក់លើកដំបូងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ នេះ realme C3 នឹងមានដាក់លក់ក្នុងជាមួយទំហំ 2GB+32GB តម្លៃត្រឹមតែ 129 ដុល្លារតែប៉ុណ្ណោះ។

 image

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប  Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងឈីប Helio G70 នេះផងដែរ, realme C3 មានពិន្ទុខ្ពស់រហូតដល់ ១៩០,០០០ នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺពិតជាផលិតផលដែលមានគុណភាពលើសពីតម្លៃ ២៥០ ដុល្លារនោះទៅទៀត។ 

image

សហប្រតិបត្តិការជាមួយ MLBB 

ជាមួយនឹងបន្ទះឈីបដ៏រឹងមាំ នៅពេលនេះ realme បានប្រកាសពីកិច្ច​សហប្រតិបត្តិការ ជាផ្លូវ​ការជាមួយនឹង MLBB ហើយ ។ ដើម្បីគាំទ្រដល់បទពិសោធន៍ នៃការលេងហ្គេម កាន់តែប្រសើរ realme C3 ក៏បានបំពាក់នូវថាមពលថ្មទំហំ ៥០០០mAh ដើម្បីទទួលបាន បទពិសោធន៍ជីវិតកម្សាន្តកាន់តែប្រសើរឡើង។ក្រៅពីនេះ!  realme C3 ក៏បន្ថែមជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP + 2MP + 2MP នៅខាងក្រោយរបស់វាផងដែរ, realme C3 ក្លាយជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូតដល់ទៅបី ក្នុងតម្លៃក្រោម ១៥០ ដុល្លារតែប៉ុណ្ណោះ។

image

image

realme C3  ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI

 realme C3 គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយ ប្រព័ន្ធប្រតិបត្តិការ (UI) realme  ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។រចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Android ។ realme C3 នឹងបើកដំណើរការលក់ចាប់ពីខែមីនា ថ្ងៃទី ១១ នេះតទៅជាមួយនឹងកញ្ចប់កាដូនៃកាសស្តាប់ និងស៊ីមកាតផងដែរ។

image

image

image

image