ព័ត៌មាន

ស្មាតហ្វូន Huawei P40 Pro នឹងមានគែមកោងនៅជ្រុងទាំង ៤ របស់វា

នៅថ្ងៃនេះ ស្មាតហ្វូន Huawei P40 series គឺបង្ហាញខ្លួននៅលើអនឡាញដែលមានការបង្ហាញថា ស្មាតហ្វូននេះគឺមានគែមកោងចំនួន ៤ នៅគែមផ្នែកខាងឆ្វេងស្តាំ និងគែមខាងលើនិងក្រោមរបស់វា។ គែមកោងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមនេះគឺមានកម្រិតស្តើងជាងបើធៀបជាមួយនឹងគែមផ្នែកខាងឆ្វេង និងគែមផ្នែកខាងស្តាំនេះ។ វាមានការផ្លាស់ប្តូរច្រើនបើធៀបជាមួយនឹងរូបភាព render ដែលមានការបែកធ្លាយនៅលើ CAD នោះ។

 image

វាមានការរំពឹងថា​ឆាប់ៗនេះ ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវវីដេអូផ្សព្វផ្សាយអំពីស្មាតហ្វូនថ្មីនេះនៅក្នុងទំព័រផ្លូវការរបស់ខ្លួន ។ ស្មាតហ្វូន Huawei P40 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនាខាងមុខនេះនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕

image