ព័ត៌មាន

តើនេះគឺជារូបភាពបែកធ្លាយរបស់ស្មាតហ្វូន NOKIA 5.3 មែនទេ?

នៅថ្ងៃទី ១៩ ខែមីនានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នឹងរៀបចំនូវសន្និសិទមួយនៅក្នុងទីក្រុងឡុដ៏ដែលស្មាតហ្វូនស៊េរីថ្មី Nokia នឹងប្រកាសបង្ហាញខ្លួនផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ចាក់ថា យើងអាចនឹងឃើញស្មាតហ្វូនមួយចំនួន និងទូរស័ព្ទធូរថ្លៃមួយចំនួនផងដែរ។ សម្រាប់ស្មាតហ្វូនគឺមានដូចជា Nokia 1.3, Nokia 5.3 និង Nokia 8.3 ។ នៅថ្ងៃនេះ យើងបានឃើញនូវរូបភាពពិតៗរបស់ស្មាតហ្វូន Nokia 5.3 ដែលមានការបែកធ្លាយនៅលើអនឡាញផងដែរ។

image

រូបភាពរបស់ស្មាតហ្វូន Nokia 5.3 នេះគឺមានភ្លើង LED flash ដែលមានទីតាំងនៅកណ្តាលកាមេរ៉ារបស់ស្មាតហ្វូននេះដែលមានការបង្ហោះនៅលើ Twitter account zoksh8 ផងដែរ។​ស្មាតហ្វូននេះគឺមានការឌីស្សាញដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 6.2/7.2 ប៊ូតុង power button ជាមួយនឹងភ្លើង LED flash និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមកាមេរ៉ា​ ៤ គ្រាប់ខាងក្រោយផងដែរ។

image

រូបភាពរបស់ស្មាតហ្វូន Nokia 5.3 នេះគឺមានការបង្ហាញនៅក្នុងខ្សែភាពយន្តរបស់ James Bond ដែលមានចំណងជើងថា “No time to die” ។ ក្រុមហ៊ុន Nokia Mobile គឺជាដៃគូសហការជាមួយនឹងខ្សែភាពយន្តនេះ ដូចនេះយើងរំពឹងថា នេះគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់តួអង្គ 007 ជាក់ជាមិនខាន។ ព្រឹត្តិការណ៍របស់ Nokia Mobile នៅក្នុងទីក្រុងឡុងដ៏នេះនឹងប្រកាសនៅក្នុងរយៈពេល ១០ ថ្ងៃទៀតខាងមុខនេះ៕