ព័ត៌មាន

ប្រព័ន្ធគ្រប់គ្រងការរៀបផែនការ និងត្រួតពិនិត្យកញ្ចប់ថវិកាសុវត្ថិភាពលើអ៊ីនធឺណិត

ឥឡូវនេះជាលើកដំបូងដែល ប្រព័ន្ធគ្រប់គ្រងផែនការថវិកាចុងក្រោយ (Budget Plan) និងគំរូតាមដាន (Track Excel)  អាចឱ្យអ្នកប្រើប្រាស់ទទួលបានដំណើរការមានសន្តិសុខច្បាស់លាស់ និងមានងាយស្រួលក្នុងការតាមដានផែនការ​ និងការចំណាយជាក់ស្តែង ដោយមានការធានាថា បញ្ហាសន្តិសុខត្រូវបានដោះស្រាយខណៈដែលមានការរក្សាទម្រង់ថវិកាឱ្យនៅដដែល។ ទិដ្ឋភាពនៃការគំរាមកំហែង និងស្ថានភាពអង្គភាពអ្នករៀបផែណការកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមានការកែប្រែទិន្ន័យនៃការវិនិយោគដោយមិនបានរំពឹងទុកលើតារាងផលិតផល  បុគ្គលិក  ឬសេវាកម្មបន្ថែម។ វាជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធគ្រប់គ្រងផែនការ CISO ជាច្រើន។ 

image

គំរូប្រព័ន្ធគ្រប់គ្រងផែនការថវិកា (Ultimate Security Budget Plan) និងគម្រូតាមដានសុវត្ថិភាពថវិកាចុងក្រោយ គឺជាសៀវភៅបញ្ជីដ៏ល្អដែលភ្ជាប់មកជាមួយនូវរូបមន្តសំខាន់ អាចធ្វើការវាស់វែងជារៀងរាល់ខែលើការវិនិយោគដែលបានគ្រោងទុក និងជាក់ស្តែង ដែលអាចឱ្យយើងមើលឃើញភ្លាមៗចំពោះភាពមិនប្រក្រតី។ លើសពីនេះទៀត សម្រាប់ខែនីមួយៗមានការសង្ខេបដែលបង្ហាញពីភាគរយនៃចំនួនថវិកាប្រចាំឆ្នាំសរុបដែលបានប្រើប្រាស់រួចហើយ។

គំរូប្រព័ន្ធគ្រប់គ្រងផែនការថវិកាចុងក្រោយបែងចែកលក្ខណ្ឌសុវត្ថិភាពជាបីចំណុច៖

ផលិតផល៖មានការត្រៀមទុកសម្រាប់ឆ្នាំក្រោយ

បុគ្គលិក៖ការរក្សាឡើងវិញលើបញ្ហាសន្តិសុខ  វិនិយោគបន្ថែមលើការពង្រឹងវិជ្ជាជីវៈរបស់អ្នកប្រើប្រាស់ និងធ្វើការបណ្តុះបណ្តាលសន្តិសុខដល់កម្លាំងពលកម្មរបស់អង្គការ

សេវាកម្ម៖ប្រភេទសេវាកម្មភាគីទី៣ ណាមួយ គិតចាប់ពីការដាក់ពង្រាយផលិតផល និងការគ្រប់គ្រងរហូតដល់ផ្នែកទំនាក់ទំនង និងផ្នែកសវនកម្ម។

image

តាមធម្មតា មិនមានគំរូណាមួយអាចប្រើត្រូវតាមគ្រប់អង្គភាពទាំងអស់នោះទេ ហើយខណៈពេលដែលគំរូត្រូវបានគេដាក់ប្រើជាមុនជាមួយផលិតផល បុគ្គលិក និងប្រភេទសេវាកម្មមានន័យថា វាជាចំណុចចាប់ផ្តើមដែលប្រព័ន្ធគ្រប់គ្រង CISO នីមួយៗអាចធ្វើការកែប្រែ និងកែសំរួលឱ្យស្របតាមតម្រូវការអង្គភាពនីមួយ។

ដើម្បីចាប់ផ្តើម សូមអនវត្តដូចជំហានដូចខាងក្រោមៈ

-បញ្ចូលប្រព័ន្ធសុវត្ថិភាពអ៊ិនធឺណិតក្នុងតារាងថវិកាប្រចាំឆ្នាំ នៅក្នុងតារាងដែលបានប្រើ

– ឆ្លងកាត់ផ្នែកចំណាយទាំងបី ហើយបន្ថែមឈ្មោះផលិតផល បុគ្គលិកនិងសេវាកម្មដែលអ្នកប្រើ (អាចកែប្រែផ្នែកទាំងនេះដោយសេរី ដោយផ្អែកលើតម្រូវការរបស់អ្នក)

-បញ្ចូលផែនការចំណាយដែលបានគ្រោងទុករបស់អ្នករៀងរាល់ខែ

-នៅចុងខែនីមួយៗ បញ្ចូលការចំណាយជាក់ស្តែងរបស់អ្នក។ ប្រសិនបើវាលើសពីផែនការដែលបានគ្រោងទុកនោះ ក្រឡាតារាងនឹងប្រែជាពណ៌ក្រហម។

-នៅចុងខែនីមួយៗ អាចមើលឃើញយ៉ាងច្បាស់ទៅលើការចំណាយប្រចាំឆ្នាំដែលអ្នករំពឹងទុក (ការចំណាយជាក់ស្តែង + ចំណាយដែលបានគ្រោងទុករហូតដល់ដំណាច់ឆ្នាំ) ទល់នឹងថវិកាដែលបានបម្រុងទុកប្រចាំឆ្នាំ។

ចុចទីនេះ៖ https://go.cynet.com/the-ultimate-security-budget-template?utm_source=thn