ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 5.3 ប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ!

មនុស្សជាច្រើនរង់ចាំស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Nokia 5.2 ហើយថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បានប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូន Nokia 5.3 ដែលមានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត និងមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Charcoal, Cyan, Sand ថែមទៀត។

 image

ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.55-inch HD+ Dual-Gate display ជាមួយនឹង teardrop notch ដូចគ្នាទៅនឹងស្មាតហ្វូន Nokia 6.2 និង 7.2 ផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានកញ្ចក់ 2.5G Gorilla Glass 3 សម្រាប់ការពារឆ្កូត និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមិនមានស្នាមឆ្កូតនោះទេ។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 និងរ៉េមទំហំ 3/4 ឬ 6 GB RLPDDR4 RAM ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 13 MP, 5MP wide-angle, 2MP macro និង 2MP depth-sensing រួមជាមួយនឹងភ្លើង LED flash ថែមទៀត។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹង Google Assistant button, LED notification light, FM radio, 3.5 mm audio jack និង 2 microphones ថែមទៀត។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 5.3:

  • ម៉ូឌែល: Nokia 5.3; TA-1234, TA-1227, TA-1223, TA-1229

  • វិមាត្រ: 164.28 x 76.62 x 8.5 mm

  • ទម្ងន់: 180g

  • អេក្រង់: 6.55” HD+ Dual-gate, Selfie notch, 1600*720 for 270 PPI, 450 nits ការពារដោយកញ្ចក់ Gorilla Glass 3

  • Processor: Qualcomm Snapdragon 665 Mobile Platform

  • Memory: 3/4/6GB LPPDDR4x

  • កាមេរ៉ា: 13 MP f/ 1.8 + 5 MP ultra-wide-angle ( 118118° )+ 2 MP macro+2 MP depth; LED flash

  • Selfie: 8 MP

  • Connectivity: 802.11 b/g/n/ac, BT 4.2, GPS/AGPS+GLONASS+Beidou, Type C USB (USB 2.0) OTG, audio jack

  • Sensors: Ambient light sensor, Proximity sensor, Accelerometer

  • មុខងារបន្ថែម: 2 mics, FM, Google Assistant button, Notification led, NFC,

  • ថាមពលថ្ម: 4000mAh, 10W charger

  • ពណ៌: Charcoal, Cyan, Sand

  • OS: Android 10

  • តម្លៃ: €189

ស្មាតហ្វូននេះដំណើរការនូវ Android 10 ជាមួយនឹងសម្បក TPU Jelly case ។ ស្មាតហ្វូន Nokia 5.3 នេះមាន ៣ ពណ៌គឺ Charcoal, Cyan, Sand ជាមួយនឹងតម្លៃ €189 ហើយវានឹងបង្ហាញខ្លួននៅចុងខែមេសានេះ៕

image