ព័ត៌មាន

ស្មាតហ្វូន Oppo A92​ និង A52 បង្ហាញខ្លននៅលើបញ្ជីរបស់ Google Play Console

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានធ្វើការបង្កើនទៅលើផលិតផលស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយនៅពេលនេះយើងក៏នឹងមានស្មាតហ្វូន flagship Find ជាច្រើនម៉ូឌែលថែមទៀតដែលក្នុងនោះក៏មានស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Ace (ហើយឆាប់ៗនេះក៏នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Ace2) ផងដែរ។

 image

ស្មាតហ្វូនត្រកូល A ចំនួន ២ ម៉ូឌែលទៀតនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះនោះគឺស្មាតហ្វូន Oppo A52 និង Oppo A92 ។ ស្មាតហ្វូនទាំងពីនេះពេលនេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Google Play Console ផងដែរ។ សម្រាប់ A52​និង A92 គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 chipset ហើយវាមានអេក្រង់ទំហំ 1080×2400 និងកម្រិតអេក្រង់ 20:9 aspect ratio ។ ស្មាតហ្វូន Oppo A52 នេះមានរ៉េមទំហំ 6GB និងស្មាតហ្វូន A92 មានរ៉េមទំហំ 8GB ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕

image

image