Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ចាប់ផ្តើមនូវដំណើរការនូវ VoNR Call ដំបូងបំផុតរបស់ខ្លួននៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Ericsson និង Mediatek

April 08
09:25 pm 2020
Like and Share this page:

សម្រាប់អនាគតនៃបច្ចេកវិទ្យាទំនាក់ទំនង 5G នេះ នៅថ្ងៃនេះមានក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន ៣ ដែលធ្វើការបោះជំហាននៅក្នុងការតភ្ជាប់ជំនាន់បន្ទាប់នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានប្រកាសបង្ហាញនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅក្នុងការចាប់ផ្តើមនូវ VoNR call ដំបូងបំផុតរបស់ខ្លួនជាមួយនឹងបន្ទះឈីប Mediatek Dimensity 1000L chipset (នោះគឺជាស្មាតហ្វូន Oppo Reno3 5G) នៅលើបណ្តាញ 5G SA network ដែលមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន Ericsson ។

image

នៅក្នុងសេចក្តីថ្លែងការណ៍នេះគឺមានការអះអាងថា VoNR គឺមានការពង្រឹងទៅលើកម្រិតសំឡេង និងកម្រិតគុណភាពរូបភាពរ​បស់វាដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ លោក Andy Wu អនុប្រធានរបស់អាជីវកម្ម Software Engineering Business Unit នៅក្នុងក្រុមហ៊ុន Oppo និយាយថា ក្រុមហ៊ុនធ្វើការយ៉ាងសកម្មនៅក្នុងការធ្វើពាណិជ្ជកម្មនៅលើបច្ចេកវិទ្យា 5G នេះ។

image

VoNR គឺតំណាងអោយពាក្យថា Voice over New Radio នៅលើបណ្តាញ 5G networks នេះ។ នេះមានន័យថា វាអាចធ្វើការជំនួសនូវការខលនៅលើទូរស័ព្ទបានជាមួយនឹងស្ថាបត្យកម្មនៃបច្ចេកវិទ្យា 5G ។ SA គឺមានលក្ខណៈខុសប្លែកពី NSA (non-standalone) ជាមួយនឹងសមត្ថភាពក្នុងការប្រតិបត្តិតាមរយៈនូវអង់តែនរបស់វាជំនួសអោយការប្រើប្រាស់នូវរចនាសម្ប័ន្ធ LTE នេះ។ កាពិសោធន៍នេះធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Ericsson ដែលមានមូលដ្ឋាននៅក្នុង Stockholm ប្រទេសស៊ុយអ៊ែត៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1960
Yesterday : 12891
This Month : 210996
Last Month : 436284
Total Visitor : 28165568