ខណៈពេលដែលស្មាតហ្វូន Samsung Galaxy A71 បង្ហាញខ្លួននៅក្នុងខែមករានោះ វាមានពាក្យចចាមអារ៉ាមថា 5G version របស់ស្មាតហ្វូននេះនៅមិនទាន់គេបង្ហាញនៅឡើយទេ។ យើងបានឃើញនូវវិញ្ញាបនបត្រជាច្រើនដូចជា TENAA, 3C រួមទាំងនៅលើ Geekbench ជាមួយនឹងបន្ទះឈីប Exynos 980 chipset ថែមទៀត។
ពេលនេះ នៅក្នុងបញ្ជីថ្មីរបស់ Geekbench របស់ឧបករណ៍នេះគឺមានលេខម៉ូឌែល SM-A716U ដែលមានការបង្ហាញថា វានឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Qualcomm chipset ដែលមានលេខកូដ “Lito” ដែលមានការពង្រឹងទៅលើ 8-core CPU និង frequency 1.8Ghz ថែមទៀត។ សម្រាប់បន្ទះឈីបដូចគ្នានេះក៏បង្ហាញខ្លួននៅលើស្មាតហ្វូន LG កាលពីម្សិលមិញនេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ Samsung នេះគឺមានរ៉េមទំហំ 6GB RAM និងដំណើរការនូវ Android 10 និង One UI 2.0 ថែមទៀតផង។
ស្មាតហ្វូននេះមានពិន្ទុ 468 នៅក្នុងការតេស្ត single-core និង 1,606 នៅក្នុងការតេស្ត multi-core ។ ស្មាតហ្វូន Galaxy A71 ថ្មីនេះនឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង A71 ដែលមានអេក្រង់ទំហំ 6.7-inch Super AMOLED display ជាមួយនឹងរន្ធ punch-hole សម្រាប់កាមេរ៉ាខាងមុខ 32MP selfie ថែមទៀត។ វាមានកាមេរ៉ាខាងក្រោយដែលមាន ៤ គ្រាប់ទំហំ 64MP main shooter, 12MP ultrawide snapper និង 5MP ចំនួន ២ ទៀតនោះគឺ macro និង depth ។ ថាមពលថ្មរបស់វាគឺមានទំហំ 4,370 mAh និងបច្ចេកវិទ្យា 25W charging ថែមទៀតផង។ ស្មាតហ្វូន Galaxy A71 5G នេះនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក ចិន អូស្រា្តលី ណូវែលសាឡង់ និងទីផ្សារជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុប៕