ព័ត៌មាន

ស្មាតហ្វូន 5G Realme ថ្មីទទួលបាននូវវិញ្ញាបនបត្រជាច្រើន វាប្រហែលជាម៉ូឌែល X3

Realme ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតផងដែរគឺមានការប៉ះពាល់នៅក្នុងដំណាក់កាលទី ១ នៅក្នុងឆ្នាំនេះដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 ។ គម្រោងនៃការប្រកាសបង្ហាញស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននេះត្រូវបានបង្អាក់ពេលផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានលឺអំពីព័ត៌មានរបស់ស្មាតហ្វូន Realme X3 និង X3 SuperZoom ដែលថ្មីៗនេះទទួលបាននូវវិញ្ញាបនបត្រជាច្រើន និងបង្ហាញខ្លួននៅលើ GeekBench ផងដែរ។

 image

សម្រាប់ពេលនេះ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងការអភិវឌ្ឍ ហើយស្មាតហ្វូនអាថ៌កំបាំងមួយទៀតរបស់ក្រុមហ៊ុន Realme ក៏បង្ហាញខ្លួននៅលើ 3C និង​ MIIT ផងដែរ។ ស្មាតហ្វូនដែលមានលេខម៉ូឌែល RMX2142 នេះត្រូវគេដឹងថាជាស្មាតហ្វូន X3 SuperZoom ។ វាក៏មានពាក្យចាមអារ៉ាមអំពីស្មាតហ្វូន Realme Narzo 10 ដែលមានលេខកូដ RMX2040 ផងដែរ។

image

ថ្មីៗនេះ យើងក៏ឃើញនូវវត្តមានរបស់ស្មាតហ្វូន Realme 6i ដែលថ្មីៗនេះបង្ហាញខ្លួននៅក្នុងប្រទេសភូមាផងដែរ។ សម្រាប់ស្មាតហ្វូន Realme X3 នេះគឺមានលេខកូដ RMX2142 ។ នៅក្នុងឯកសារនេះបញ្ជាក់ថា លេខម៉ូឌែល RMX2142 នេះគឺមានការតភ្ជាប់ 5G connectivity និង 30W (5V@6A) fast charging ថែមទៀត។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Realme X3 SuperZoom នេះមានប្រើប្រាស់នូវបន្ទះឈី​ប Snapdragon 855+ chipset ថែមទៀត៕