ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូន OnePlus 8, 8 Pro បែកធ្លាយនៅលើអនឡាញ

នេះគឺជាពេលវេលានៃការទម្លាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូន OnePlus 8 និង OnePlus 8 មុនពេលដែលវាប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី ១៤ ខែមេសានេះ។ ពេលនេះ វាមានការទម្លាយចេញនូវសម្បកទូរស័ព្ទរបស់ស្មាតហ្វូនទាំងពីរនេះ។ សម្រាប់សម្បករបស់ទូរស័ព្ទនេះគឺមានពណ៌ Black, Smoky Purple និង Cyan ។ វាក៏មានប្រភេទ Nylon, Karbon  និងថ្លាផងដែរ។

 image

អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា​ស្មាតហ្វូន  OnePlus 8 ត្រូវគេរំពឹងថានឹងលក់នៅក្នុងតម្លៃ  €729 សម្រាប់ទំហំ 8/128GB និងតម្លៃ €835  សម្រាប់ទំហំ  12/256GB ។ សម្រាប់ម៉ូឌែល Pro គឺមានតម្លៃ €930 និង €1,020 ។ ស្មាតហ្វូននេះគ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ១៧ ខែមេសាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងមានប្រើប្រាស់នូវបច្ចេកវិទ្យា Warp Charge 30 Wireless charger ថែមទៀតផង៕

image