ព័ត៌មាន

ស្មាតហ្វូន Honor 30 Pro+ មានកាមេរ៉ាគោល 50MP និង periscope telephoto រួមជាមួយនឹងអេក្រង់ 90Hz

ស្មាតហ្វូន flagship ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor បង្ហាញខ្លួននៅថ្ងៃនេះដែលមានម៉ូឌែល Honor 30 និង 30 Pro រួមជាមួយនឹងស្មាតហ្វូន flagship – Honor 30 Pro+ ។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50 MP​ជាមួយនឹងសេនស័រ 1/1.28” IMX700 sensor របស់ក្រុមហ៊ុន Sony ។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានកម្រិតអេក្រង់ 90Hz 6.57” AMOLED និង 180Hz touch sampling rate ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងគែមកោងថែមទៀត។

 image

ស្មាតហ្វូន Honor 30 Pro+ នេះមានកាមេរ៉ា 8MP periscope telephoto ជាមួយនឹងបច្ចេកវិទ្យា 5x optical zoom និង 50x hybrid zoom ថែមទៀត។ វាក៏មានកាមេរ៉ា 16MP ultrawide ជាមួយនឹង 17mm equivalent lens ផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូន Pro+ នេះទ្រទ្រង់នូវ AI RAW បានថែមទៀត។

image

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងអេក្រង់ punch hole ដែលមានកាមេរ៉ាទំហំ 32MP និង 8MP ultrawide ។ ស្មាតហ្វូន Honor 30 Pro+ នេះមានបន្ទះឈីប Kirin 990 5G SoC ។ វាមានរ៉េមទំហំ 8GB ឬ 12GB RAM និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន Honor 30 Pro+ នេះមានថាមពលថ្មទំហំ 4,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 40W wired និង 27W wireless charging ថែមទៀត។ ស្មាតហ្វូននេះមាន ៣ ពណ៌គឺ Black, Green និង Silver ។ សម្រាប់ទំហំ 8/256GB គឺមានតម្លៃ CNY4,999 ហើយទំហំ 12/256GB គឺមានតម្លៃ CNY5,499 ។​ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី ២១ ខែមេសានេះ៕

image