ព័ត៌មាន

អ្នកប្រើប្រាស់ iPhone និង iPad ច្រើនជាង ៣,៥ លាននាក់បានតំឡើងកម្មវិធីក្លែងក្លាយពី App Store

 កម្មវិធីកម្ចាត់មេរោគដែលមានផ្ទុកមេរោគច្រើនជាងចំនួន៣០ប្រភេទត្រូវបានរកឃើញនៅក្នុង App Store របស់ក្រុមហ៊ុន Apple ។ កម្មវិធីទាំងនេះមានគោលបំណងបន្លំហិរញ្ញវត្ថុ។ ក្រុមហ៊ុន Apple ផ្តល់ជូននូវរយៈពេលសាកល្បងកម្មវិធី ហើយអ្នកអភិវឌ្ឍន៍កម្មវិធីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននោះ។ ប្រសិនបើ អ្នកប្រើប្រាស់តំឡើងកម្មវិធី​ហើយមិនបោះបង់ការភ្ជាប់ប្រើវិញទេនោះ ពួកគេនឹងគិតថ្លៃលើសដើម។

image

អ្នកស្រាវជ្រាវ Sophos សង្កេតឃើញថា មានកម្មវិធីចំនួន៣០ប្រភេទនៅក្នុង App Store ផ្លូវការរបស់ក្រុមហ៊ុន Apple ហើយកម្មវិធីទាំងនេះគិតថ្លៃសេវាកម្មចាប់ពីតម្លៃ ៣០ដុល្លារក្នុងមួយខែឬតម្លៃ៩ដុល្លារក្នុងមួយសប្តាហ៍ក្រោយពីអ្នកប្រើប្រាស់ធ្វើការសាកល្បងរយៈពេល៣ទៅ៧ថ្ងៃរួច។ កម្មវិធីភាគច្រើនផ្សព្វផ្សាយដោយឥតគិតថ្លៃនៅក្នុង App Store ប្រសិនបើអ្នកប្រើប្រាស់តំឡើងវាជាមួយនឹងការជូនដំណឹងដោយឥតគិតថ្លៃ។ការជូនដំណឹងស្នើសុំឱ្យអ្នកប្រើប្រាស់ផ្តល់ព័ត៌មានលម្អិតអំពីកាតទូទាត់ ក្នុងករណីអ្នកប្រើប្រាស់បានចុះឈ្មោះសម្រាប់ការជាវប៉ុណ្ណោះ។ 

image

Apple store មិនបានរាប់ចំនួនអ្នកតំឡើងកម្មវិធីទេ ហើយកម្មវិធីទាំងនេះភាគច្រើនត្រូវបានរកឃើញថា ជាកម្មវិធីស្ថិតនៅក្នុងបញ្ជីនៃកម្មវិធីពេញនិយមបំផុត។ ដំបូងអ្នកស្រាវជ្រាវបានសង្កេតឃើញកម្មវិធី Fleeceware ជាច្រើននៅលើGoogle play storeដែលបណ្តាលឱ្យមានការខូចខាតដល់អ្នកប្រើប្រាស់។ គេរកឃើញថា មានការតំឡើងកម្មវិធីច្រើនជាង ៦០០ លានដង។ គេរកឃើញថា មានកម្មវិធីមួយបានផ្ទេរអត្ថបទ ដែលវាយបញ្ចូលដោយអ្នកប្រើប្រាស់ទៅកាន់ម៉ាស៊ីនមេ ដែលមានទីតាំងនៅក្នុងប្រទេសចិន។ កម្មវិធីទាំងនោះទទួលបានការវាយតម្លៃដោយឱ្យចំនួនផ្កាយប្រាំ ហើយអ្នកអភិវឌ្ឍន៍កម្មវិធីក៏បានពិនិត្យកម្មវិធីឡើងវិញ។