ព័ត៌មាន

នេះគឺជាការឌីស្សាញ CAD Renders របស់ស្មាតហ្វូន iPhone 12 Pro Max

បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេសន្មត់ថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhone ថ្មីរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតស្មាតហ្វុននេះគឺមានការឌីស្សាញរួចរាល់ហើយទៅលើស្មាតហ្វូនថ្មីរបស់ខ្លួននោះ។ វាមានការទម្លាយនូវការឌីស្សាញជាមួយនឹង CAD renders នេះសម្រាប់ស្មាតហ្វូន iPhone 12 Pro Max នេះ។

 image

សម្រាប់ការឌីស្សាញ CAD renders នេះមានការទម្លាយអំពីការផ្លាស់ប្តូរជាច្រើនទៅលើការឌីស្សាញរបស់វា ប៉ុន្តែការឌីស្សាញនេះគឺមានកម្រិតដល់ទៅ 70% ហើយ។ វាមានការពង្រឹងបន្ថែមទៅលើផ្នែកកាមេរ៉ាខាងក្រោយរបស់វា និង notch នៅលើអេក្រង់របស់វាថែមទៀត។

image

សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតគឺបញ្ជាក់ថា វាមានគែមរាបស្មើរដូចទៅនឹង iPad Pro ។ សម្រាប់ការឌីស្សាញនេះមើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 5s ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានគែម Bezels ស្តើងដែលមានកម្រាស់ត្រឹមតែ 0.9 ស្តើងជាងមុន ហើយវាអាចនឹងមានទំហំ 6.7″ ។ ស្មាតហ្វូន iPhone 12 Pro Max នេះនឹងមានកាមេរ៉ាការ៉េនៅខាងក្រោយ ហើយវាក៏មានសេនស័រ LiDAR sensor ផងដែរ។