ព័ត៌មាន

Nokia 5310 ថ្មីតម្លៃ $38 ស្តាប់វិទ្យុដោយមិនបាច់ប្រើកាសមានលក់ជាផ្លូវការហើយ

ខណៈពេលដែលអ្នកគាំទ្រទូរស័ព្ទ Nokia មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមហ៊ុន Nokia នៅតែបន្តក្នុងការនាំយកនូវម៉ូឌែលទូរស័ព្ទថ្មីៗដែលមានរូបរាងស្រស់ស្អាត បច្ចេកវិទ្យាថ្មីៗ និងការប្រើប្រាស់បានយូរដើម្បីបំពេញតម្រូវការរបស់មនុស្សគ្រប់វ័យ។ ថ្មីៗនេះ ក្រុមហ៊ុន ខេធីអិច (KTH) តំណាងចែកចាយទូរស័ព្ទ Nokia ប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា Nokia 5310 ស៊េរីថ្មីពេលនេះមានលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងហើយ។ បន្ថែមពីនេះទៀតនោះ NOKIA 2720 Flip ពណ៌ក្រហមថ្មីក៏មានលក់នៅតាមបណ្តាហាងចែកចាយទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ។  

image

នេះគឺជាដំណឹងមួយដ៏ល្អដែលអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន NOKIA កំពុងតែទន្ទឹងរង់ចាំវត្តមានរបស់ទូរស័ព្ទ Nokia 5310 ថ្មីដែលទើបតែសម្ភោធក្តៅៗដែលអាចស្តាប់តន្រ្តី និងវិទ្យុ FM​ដោយមិនចាំបាច់ប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលានោះ។ តើវាមានអ្វីដែលជាចំណុចទាក់ទាញខ្លះសម្រាប់ទូរស័ព្ទ Nokia 5310 ថ្មីនេះទៅ?

image

Nokia 5310 ថ្មីនេះមានអាចចាក់តន្រ្តី MP3 និងស្តាប់វិទ្យុ FM ដោយមិនបាច់ប្រើកាសបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតែម្តងជាមួយនឹងសំឡេងលឺខ្លាំង ច្បាស់ ពិរោះតាមរយៈឧបករណ៍បំពងសំឡេងរបស់វា។ វាក៏មានប៊ូតុងសម្រាប់ចុចចាក់តន្រ្តីភ្លាមៗតែម្តង។ Nokia 5310 មានប៊ូតុងធំងាយស្រួលក្នុងការមើល និងចុចប្រើប្រាស់ ហើយវាក៏មានថាមពលថ្មខ្លាំងកាន់បានយូរ បើបើកទុកចោលគឺដល់ ១ ខែឯណោះ! Nokia 5310 តម្លៃល្អត្រឹមតែ 38 ដុល្លារអាមេរិកប៉ុណ្ណោះ។

ចុះចំនែក NOKIA 2720 Flip វិញ? បើអ្នករំលឹកទៅដល់កាលពីសម័យជំនាន់មុននោះ ទូរស័ព្ទបើកបត់គឺមានការពេញនិយមខ្លាំងមែនទែន។ សម្រាប់ Nokia 2720 Flip នេះមានការ Upgrade ទៅលើផ្នែកសំខាន់ៗមួយចំនួនផងដែរដូចជាការប្រើប្រាស់នូវប៊ូតុងធំ និងអក្សរធំនោះ វាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ទូរស័ព្ទនេះមានរូបរាងតូចយ៉ាងស្រស់ស្អាតងាយស្រួលដាក់នៅក្នុងហោប៉ាវ ការប្រាស់ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant តាមរយៈការបញ្ជាដោយសំឡេង និងភ្ជាប់រួចជាស្រេចនូវកម្មវិធី Facebook, WhatsApp, YouTube និងកម្មវិធីជាច្រើនទៀត។ ទូរស័ព្ទនេះទ្រទ្រង់ទៅលើសេវា 4G LTE ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់នៅលើអ៊ីនធើណិតម៉ាពេញចិត្តតែម្តង ជាពិសេសអ្នកក៏អាចប្រើប្រាស់ទូរស័ព្ទនេះជា WiFi Hotspot សម្រាប់ចែករំលែកអ៊ីនធឺណិតបានថែមទៀតផង។ NOKIA 2720 Flip អាចប្រើប្រាស់បានដល់ទៅ ២៧ ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តងថែមទៀត​​ ហើយតម្លៃតែ 89 ដុល្លារអាមេរិកប៉ុណ្ណោះ។  

image

កុំភ្លេចណា! ហ្វេនៗរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅកម្ពុជា! Nokia 5310 ស៊េរីថ្មី និង Nokia 2720 Flip ជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់! សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

*** បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!