ព័ត៌មាន

ស្មាតហ្វូន Oppo A72 បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាខាងក្រោយ ៤ គ្រាប់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបជាមួយនឹង A52

ស្មាតហ្វូន Oppo A52 នឹងបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុប ហើយវាមិនមែនបង្ហាញខ្លួនតែឯងនោះទេ វានឹងមានស្មាតហ្វូន A72 ផងដែរ។ សម្រាប់តម្លៃជាអ៊ឺរ៉ូនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែស្មាតហ្វូន A52 មានតម្លៃ CNY 1,600 នៅក្នុងប្រទេសចិនគឺប្រហែលជា​ €210 ។ ស្មាតហ្វូននេះក៏នឹងបង្ហាញខ្លួននៅអាល្លឺម៉ង់ផងដែរ។

 image

ស្មាតហ្វូនទាំងពីរនេះ Oppo A52 និង A72 មានអេក្រង់ទំហំ 6.5” ជាមួយនឹងកម្រិតភាពច្បាស់ 1080p+ បន្ទះឈីប Snapdragon 665 chipset និងរ៉េមទំហំ 4GB ។ វាមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ រន្ធដោតកាសស្តាប់ 3.5mm jack និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។ វាមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវីទ្យា 18W fast charge ថែមទៀត។

image

ស្មាតហ្វូន Oppo A72 គឺមានកាមេរ៉ាល្អប្រសើរជាង។ វាមានកាមេរ៉ាទំហំ 48MP sensor (12MP នៅលើស្មាតហ្វូន A52) និងកាមេរ៉ាខាងមុខទំហំ 16MP ។ កាមេរ៉ាខាងក្រោយរបស់វាគឺដូចទៅនឹងស្មាតហ្វូន A52 – 8MP ultrawide cam, 2MP macro cam និង 2MP depth sensor ។ ស្មាតហ្វូន A72 នេះដំណើរការនូវ Color OS 7.1 និង Android 10 ថែមទៀត៕

image