ព័ត៌មាន

ស្មាតហ្វូន Meizu 17 នឹងមានកាមេរ៉ា ៤ គ្រាប់ និងភ្លើង Flash ជារង្វង់

ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ធ្វើការផ្សព្វផ្សាយទៅលើស្មាតហ្វូន 17 flagship របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយពេលនេះក្រុមហ៊ុននេះក៏មានការបង្ហាញអំពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនៅលើ Weibo ផងដែរ។

image

សម្រាប់ចំណងជើងរបស់ស្មាតហ្វូននេះគឺផ្តោតទៅលើការប្រកាសបង្ហាញស្មាតហ្វូន 5G flagship នៅក្នុងសន្និសិទមួយនៅថ្ងៃទី ៨ ខែឧសភានេះ។ កាមេរ៉ារបស់ស្មាតហ្វូន Meizu 17 នេះគឺមាន ៤ គ្រាប់ដែលមានការឌីស្សាញផ្តេក និងភ្លើង Flash ជារង្វង់នៅកណ្តាល។ ផ្នែកខាងក្រោយនេះគឺមានការឌីស្សាញជាកញ្ចក់ និងផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺជាអេក្រង់រាបស្មើរ។

image

ស្មាតហ្វូន flagship នេះនឹងមានបន្ទះឈីប Snapdragon 865 និងអេក្រង់ 90Hz OLED រ៉េមទំហំ LPDDR5 RAM និងម៉េមូរី UFS 3.0 storage ។ វាមានកាមេរ៉ាខាងក្រោយទំហំ 64MP ថាមពលថ្ម 4,500 mAh ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវម៉ូដឹម X55 modem ដែលនាំយកនូវការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wi-Fi 6 និង​ 5G ផងដែរ៕