ព័ត៌មាន

realme 6 ស៊េរី​​​​ អធិរាជកាមេរ៉ា 64MP ជាមួយកំពូលអេក្រង់កំរិត 90Hz មាន​តម្លៃក្រោម 300 ដុល្លារតែប៉ុណ្ណោះ

realme 6 ស៊េរី​​​​ទើបតែបានដាក់ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ហើយ realme 6 ស៊េរី​​​​ទាំងពីរម៉ូឌែលក៏មានភ្ជាប់មកជាមួយនូវអេក្រង់កំរិត 90Hz កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ 64MP និងការសាកថ្មល្បឿនលឿន 30W​​​ ថែមទៀតផង។ ដើម្បីកុំអោយមានការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាង ​realme 6 និង realme 6pro នោះ អត្ថបទនេះនឹងប្រាប់អ្នកទាំងអស់គ្នានូវ​គុណសម្បត្តិផ្សេងគ្នានៃទូរស័ព្ទ realme 6 ស៊េរីនេះ​​​។

image

1. realme 6  ត្រូវបានចាត់ទុកជាទូរស័ព្ទដែលសាកសមសំរាប់លេង​ហ្គេមភ្ជាប់ជាមួយបច្ចេកវិទ្យាដែល​អាចបំពេញនូវតម្រូវការអ្នកដែលចូលចិត្តលេងហ្គេម

 សំរាប់អ្នកលេងហ្គេមច្បាស់ណាស់ដែលពួកគាត់ត្រូវការ​ទូរស័ព្ទដែលមាន​អេក្រង់កំរិតនៃរូបភាពរលូនល្អ​ ​បន្ទះឈីបល្អ និងដំណើរការណ៍លឿនរូមជាមួយការសាកថ្មដែលមានល្បឿនលឿនដើម្បីទទួលបាននូវបទពិសោធន៍កំសាន្តកាន់តែប្រសើរ។  ជាមួយគ្នានេះដែល​ ​​​ relame 6​ ​បានបំពាក់នូវបច្ចេកវិទ្យាដែលមានគុណភាពល្អទាំងនេះជាមួយអេក្រង់ដែលមានកំរិត refresh rate 90Hz និងបទពិសោធន៍យ៉ាងរលូនក្នុងការលេង game ថែមទៀត។

image

​ក្រៅពីនេះ realme 6 ក៏មានបំពាក់​ជាមួយឈីប​Helio G90T ។ជាការពិតណាស់ឈីប​Helio G90T​ មានល្បឿនលឿនជាង​ឈីប​ Snapdragon 712 ទាំង​ក្នុងCPU និង​GPU​។ ដែលបង្ហាញអោយឃើញថា​ realme 6 ជាម៉ូលឌែលទូរស័ព្ទដែលជាការកំណែទម្រង់អោយកាន់តែប្រសើរឡើងនៃ ​ realme 5Pro មិនរួមបញ្ចូលប្រភេទឈីប ​Snapdragon 6series ( ដូចជា snapdragon 665)។ ជាមួយនិងឈីបខាងលើ​​​នេះដែរ ឈីបរបស់realme 6 ​គឺមានល្បឿនជាងឈីប​ដទៃទៀត បើប្រៀបធៀបនឹងឈីបដទៃទៀតក្នុងជួរតម្លៃដូចគ្នានេះ​ (ក្រោម ៣០០ដុល្លា)។ ជាមួយការសាកថ្មល្បឿនលឿន30W ​ និង​ថាមពលថ្ម4300mAh​ ប្រាកដណាស់វានឹងនាំមកនូវបទេពិសោធន៍លេងហ្គេមបានកាន់តែយូរសំរាប់អ្នកដែលចូលចិត្តលេងហ្គេម ។

 2. realme 6pro បំពាក់មកជាមួយនូវកាមេរ៉ាសរុប​​ ​6​ គ្រាប់ និងបទពិសោធន៍នៃការថតរូបល្អបំផុត

 ការថតរូបនៅលើទូរស័ព្ទដៃគឺជាបច្ចេកវិទ្យាដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់​ ហើយពេលនេះ ​realme 6 proបានបោះជំហានថ្មីមួយដោយបានអភិវឌ្ឍន៍ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយផងដែរ។ ជាដំបូង សំរាប់កាមេរ៉ាក្រោយពួកយើងនៅតែបន្តប្រើប្រាស់ជារួមនូវកាមេរ៉ា​ ៤​​ គ្រាប់ ។ realme 6 proបានប្រើប្រាស់នូវបច្ចេកវិទ្យាflagshipជំនាន់ចុងក្រោយបង្អស់ ជាមួយកាមេរ៉ា ultra-clear បួនគ្រាប់​ដែលមាន​​កាមេរ៉ាមេ64MP telephotoឡែនទំហំ12MP មាន​សមត្ថភាពពង្រីកhybrid​ zoomរហូតដល់ទៅ២០ដង​​ កាមេរ៉ា8MP​​​ជាមួយប្លង់ធំទូលាយ(ultra wide-angle ) 119° និងម៉ាក្រូឡែន។ 

image

សំរាប់​កាមេរ៉ាមុខ realme 6pro បំពាក់មកជាមួយនៅកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលទំហំ16MP ជាប្រភេទ​កាមេរ៉ា sony wide-angle មានប្លង់ធំទូលាយ​រួមផ្សុំជាមួយបច្ចេកវិទ្យា​IMX47 និង​​កាមេរ៉ា 8MP 105° ប្រភេទ super wide-angl​e។ ល្បឿននៃការថតរូបលឿនជាងពីមុន២.៥ដង​រួមជាមួយ​និងការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខនិងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។ ការថតselfie ជាមួយកាមេរ៉ាភ្លោះបង្កប់ក្រោមអេក្រង់ធ្វើឲ្យអ្នកអាចអោយអ្នកនិងមិត្តភក្តិពង្រីកវិសាលភាពទេសភាពបានកាន់តែធំទូលាយ​ និងអស្ចារ្យបំផុត។ 

image

គួរបញ្ជាក់ផងដែរថា realme 6 និង​ realme 6pro ទើបចាប់ដាក់លក់នៅថ្ងៃទី ២៤ ​នែមេសានេះជាមួយនិង​ទំហំ​​ដូចគ្នាគឺ Ram &ROM : 8G +128G​​​  realme 6 លក់ក្នុងក្នុងតម្លៃ ​២៨៩​ដុល្លារ និងrealme 6pro លក់ក្នុងតម្លៃ៣៤៩ ដុល្លារ តែប៉ុណ្ណោះ។​សង្ឈឹមថា​អត្ថបទមួយនេះពិតជាមានប្រយោជន៍ជួយដល់អ្នកក្នុងការសំរេចចិត្តជ្រើសរើសនូវទូរស័ព្ទដែលអ្នកត្រូវការ។