ព័ត៌មាន

ស្មាតហ្វូន Meizu 17 នឹងមានអេក្រង់កម្រិត 90Hz និងកាមេរ៉ា 64MP

ស្មាតហ្វូន Meizu 17 នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ ហើយនៅថ្ងៃនេះ យើងមានការបញ្ជាក់ថា​វានឹងមានស្មាតហ្វូនចំនួន ២ ម៉ូឌែលនោះគឺប្រភេទធម្មតា និងប្រភេទ Pro ។ ស្មាតហ្វូននេះគឺមានអេក្រង់កម្រិត 90Hz និងកាមេរ៉ា 64MP ។ ប្រភពដែលចេញពី Weibo ទម្លាយថា ស្មាតហ្វូនប្រភេទ Pro នេះនឹងមានបច្ចេកវិទ្យា Super wireless mCharge ផងដែរ។

 image

ខណៈពេលដែលរូបភាពជាច្រើនដែលបង្ហោះនៅលើ Weibo នោះ ស្មាតហ្វូន Meizu 17 Pro គឺមានដំណើរការនូវ OneMind 4.0 ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ 64MP ជាមួយនឹងមុខងារ AR filters និង stickers ផងដែរ។ ស្មាតហ្វូន Pro នឹងមានភ្ជាប់ជាមួយនឹង WiFi 6 និង NFC ផងដែរ។

image

ការសម្ភោធន៍ស្មាតហ្វូន Meizu 17 នេះគឺនៅថ្ងៃទី ៨ ខែឧសភានេះ។ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,500 mAh បច្ចេកវិទ្យា 30W charging កាមេរ៉ា Selfie ភ្លោះខាងមុខ និង UFS 3.1 storage ថែមទៀតផង៕