ព័ត៌មាន

ស្មាតហ្វូន Realme ស៊េរីថ្មីដ៏អាថ៌កំបាំងមួយបង្ហាញខ្លួននៅលើអ៊ីនធឺរណិត

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញស្មាតហ្វូន X50m 5G រួចហើយ ហើយក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនត្រកូល X3 និង Narzo របស់ខ្លួនផងដែរ។ យើងបានឃើញនូវការឌីស្សាញរបស់ស្មាតហ្វូនទាំងនេះរួចហើយ ស្មាតហ្វូនទាំងនេះគឺមានកាមេរ៉ានៅខាងក្រោយចំនួន ៤ គ្រាប់។

 image

យ៉ាងណាមិញ វាមានការបង្ហាញថា ក្រុមហ៊ុន Realme គឺត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួន នេះបើតាមប្រភពមួយដែលទម្លាយនៅលើ Weibo ។​ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានការឌីស្សាញបញ្ឈរយ៉ាងស្រស់ស្អាតផងដែរ៕

image