ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមប្រកាសបង្ហាញស្មាតហ្វូន P30 Pro New Edition ជាមួយនឹងសេវាកម្ម GMS

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមប្រកាសបង្ហាញស្មាតហ្វូន P30 Pro New Edition ជាមួយនឹងសេវាកម្ម GMSក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសអាល្លឺម៉ង់បានប្រកាសបង្ហាញនូវការផ្សព្វផ្សាយពាណិជ្ជកម្មថ្មីនៅលើវេបសាយរបស់ខ្លួនសម្រាប់ស្មាតហ្វូនត្រកូល P30 ហើយសម្រាប់ការទិញស្មាតហ្វូននេះគឺមានការថែមជូវនូវ Huawei MediaPad T3 10 និងសម្បកថេប្លេតផងដែរ។

image

ស្មាតហ្វូនដែលមាននៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយនេះគឺមានដូចជា Huawei P30 Lite, Huawei P30 Lite New Edition, Huawei P30, Huawei P30 Pro និង Huawei P30 Pro New Edition ផងដែរ។ សម្រាប់ឈ្មោះ Huawei P30 Pro New Edition នេះគឺមានការលេចឡើងជាច្រើនលើកមកហើយនៅក្នុង Terms and Conditions នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនេះរបស់ក្រុមហ៊ុន Huawei, Vodafone និង Otelo ។

image

ប្រសិនបើក្រុមហ៊ុន Huawei ពិតជាប្រកាសបង្ហាញនូវស្មាតហ្វូន P30 Pro New Edition មែននោះ ក្រុមហ៊ុននេះអាចនឹងនាំយកនូវម៉ូឌែល Huawei P30 Lite និង​ Huawei P30 Lite New Edition ដែលមានរ៉េមទំហំធំជាងមុន និង Storage ធំជាងមុនផងដែរ។ ស្មាតហ្វូននេះអាចធ្វើការ pre-order បានចាប់ពីថ្ងៃទី ១៥ ខែឧសភានេះ៕

image