ព័ត៌មាន

ស្មាតហ្វូន Tecno Spark 5 បង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10, អេក្រង់ 6.6" និងកាមេរ៉ា ៤ គ្រាប់

ស្មាតហ្វូនស៊េរីថ្មី Tecno Spark 5 ដែលទើបតែប្រកាសបង្ហាញនាពេលថ្មីៗនេះគឺមានអេក្រង់ទំហំ 6.6” ជាមួយនឹងកម្រិតអេក្រង់ 90.2% screen-to-body ratio កាមេរ៉ា ៤ គ្រាប់នៅខាងក្រោយជាមួយនឹងភ្លើង LED Flash ចំនួន៤ គ្រាប់ បន្ទះឈីប octa-core processor ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 និងថាមពលថ្មទំហំ 5,000mAh ។​ស្មាតហ្វូននេះគឺមានតម្លៃសមរម្យមែនទែនហើយលោកអ្នកអាចធ្វើការ Pre-order បាននៅក្នុងតម្លៃត្រឹមតែ $125/€115 ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានអេក្រង់ 6.6” កម្រិតភាពច្បាស់ 720 x 1,600px និងរន្ធ punch-hole ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 8MP selfie ដែលមានភ្លើង Dual LED Flash ថែមទៀត។

 image

image

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 13MP sensor ជាមួយនឹង f/1.8 aperture, 2MP macro, 2MP depth sensor និងកាមេរ៉ាទី ៤ ។ ស្មាតហ្វូន Tecno Spark 5 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង HiOS 6.1 ថែមទៀត។ វាដំណើរការនូវ octa-core CPU រ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ កាមេរ៉ាខាងមុខរបស់វាក៏អាចដំណើរការនូវ Face Unlock ផងដែរ៕

image

image