ព័ត៌មាន

ឆាប់ៗនេះ អ្នកអាចធ្វើការខលវីដេអូជាក្រុមនៅលើវេបតាមរយៈ Google Duo បាន

នៅក្នុងខែមីនានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានធ្វើការបង្កើននូវការខលជាក្រុមនៅលើកម្មវិធី Duo ពីចំនួនមនុស្ស ៨ នាក់ទៅកាន់ ១២ នាក់នៅក្នុងពេលតែមួយក្នុងអំឡុងពេលនៃមេរោគ  COVID-19 នេះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសថា ខ្លួននឹងអនុញ្ញាតអោយអ្នកប្រើប្រាស់កម្មវិធី Duo នៅលើវេបបាននៅលើ Chrome ។

 image

ការទ្រទ្រង់ទៅលើការខលជាក្រុមនៅលើ Chrome នេះនឹងដំណើរការនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយអ្នកអាចឃើញមនុស្សបានកាន់តែច្រើននៅក្នុងពេលតែមួយផងដែរ។ ក្រៅពីនេះ អ្នកអាចអញ្ជើញមនុស្សអោយចូលរួមនៅក្នុងការប្រជុំនេះបានកាន់តែងាយស្រួលជាមួយនឹង Link ដែលបានអញ្ជើញថែមទៀត។

image

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Google ក៏ប្រកាសបង្ហាញនូវមុខងារ  Family Mode ដែលអនុញ្ញាតអោយអ្នកអាចបង្កើតនូវ masks និង effects នៅលើខ្លួនឯងបានផងដែរ។ វាអាចធ្វើការលាក់នូវប៊ូតុង Mute និង Call End Buttons នៅលើអេក្រង់ផងដែរជៀសវាងការចុចប៉ះនៅក្នុងអំឡុងពេលនៃការខលជាវីដេអូនេះ ប៉ុន្តែអ្នកត្រូវតែធ្វើការ Sigin ចូលទៅក្នុង Duo នេះជាមួយនឹង Google account ដើម្បីអាចប្រើប្រាស់នូវ Family Mode នេះបាន៕