ព័ត៌មាន

ស្មាតហ្វូន OnePlus 8 និង 8 Pro ដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះ

កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន​ Flagship ចុងក្រោយបំផុតរបស់ខ្លួននោះគឺ 8 និង 8 Pro សម្រាប់ទីផ្សាររបស់ប្រទេសឥណ្ឌា។ ដោយសារតែមេរោគរាតត្បាត COVID-19 នេះ កាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះមិនទាន់កំណត់នៅឡើយទេ។ ប៉ុន្តែ Amazon បានចាប់ផ្តើមទទួលនូវការ Pre-orders ទៅលើស្មាតហ្វូននេះ ហើយនឹងនាំចេញនៅថ្ងៃទី ១១ ខែឧសភានេះ ហើយវាមិនកើតឡើងនោះទេ។

 image

នៅថ្ងៃនេះតាមរយៈ Red Cable Club បានទម្លាយនូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវស្មាតហ្វូនម៉ូឌែល 8 និង 8 Pro របស់ក្រុមហ៊ុន OnePlus នៅក្នុងប្រទេសឥណ្ឌាគឺនៅថ្ងៃទី ២៩ ខែឧសភានេះ។ ស្មាតហ្វូន OnePlus 8 នេះគឺមានតម្លៃ INR 41,999 (6GB of RAM + 128GB), INR 44,999 (8GB+128GB) និង INR 49,999 សម្រាប់ទំហំ 12GB+256GB ។ ស្មាតហ្វូន OnePlus 8 Pro គឺមានតម្លៃ INR 54,999 (8GB+128GB) និងតម្លៃ INR 59,999 សម្រាប់ម៉ូឌែលទំហំ 12GB+256GB ៕

image