Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ឡូយកប់ស៊េរី …!! Galaxy A31 អេក្រង់ធំច្បាស់…ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!

May 22
02:45 pm 2020
Like and Share this page:

ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ភោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់! ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie បានច្បាស់ស្អាតកប់ស៊េរី) ជាមួយនឹងកម្លាំងថ្ម 5,000 mAh (ប្រើឡើងហត់សឹងតែមិនបាច់សាកក្នុងរយៈពេលពេញ 1 ថ្ងៃ) ព្រមទាំងបំពាក់នូវមេម៉ូរី RAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយអាចបន្ថែមក្រៅបានរហូតដល់ 512 GB ថែមទៀតផង!

 image

រកឯណាបាន? លោកអ្នកអាចរកបានគ្រប់ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត! សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មីដ៏ទាក់ទាញ ទំនើបនេះក្រុមហ៊ុនធ្វើការលក់ជូនអតិថិជនទាំងអស់ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ!! អត់ទាន់ចប់ទេ…! នៅមានទៀត! អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសជាមួយនឹងកាដូអស្ចារ្យថែមទៀតផង! ម៉េចដែរ…ចង់បានអីទៀត?

 image

ខាងក្រោមនេះគឺជាលក្ខណៈលម្អិតព្រមទាំងចំណុចពិសេសៗដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ក្នុងការទទួលបានស្មាតហ្វូនស៊េរីទំនើបក្នុងចិត្តយកមកប្រើនឹងគេផងដែរ!

* Samsung Galaxy A31

- អេក្រង់ធំ៖ 6.4 អ៊ីញ Infinity-U លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង

- កម្រិតភាពច្បាស់៖ FHD+ Super AMOLED (1080 x 2400)

- កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP     (Macro, F2.4)

- កាមេរ៉ាមុខ 1 គ្រាប់៖ 20 MP (F2.2)

- មេម៉ូរី/ RAM ៖ 6 GB

- អង្គផ្ទុក/ Storage ៖ 128 GB (អាចបន្ថែមក្រៅបានដល់ 512 GB)

- ថាមពលថ្មធំ៖ 5,000 mAh

- សាកថ្មបានលឿន៖ (15 W)

- ដោះសោរ៖ មុខងារស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (លឿន និងមានសុវត្តិភាពខ្ពស់)

- មុខងារពិសេសផ្សេងទៀត៖ Scene Optimizer (មុខងារចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនកម្រិតពណ៌រូបថតស្រស់ស្អាតជាមួយនឹងមុខងារ AI, AR Sticker & Stamp (មុខងារដាក់ Sticker និង Stamp បែបកំប្លែង និងគួរឱ្យស្រឡាញ់លើរូបថតរបស់អ្នក), Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ធ្វើឱ្យរូបថតរបស់អ្នកកាន់តែស្រស់ស្អាត)

- ទម្ងន់៖ 185 ក្រាម

image

 * បញ្ជាក់៖ រាល់ការជាវ Samsung Galaxy A31 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖

- ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 6 ខែ (ចាប់ពីថ្ងៃដែលបានជាវទូរស័ព្ទ)

- លេខពិសេសពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹងកញ្ចប់ Smart ធំហ្មងចំនួន 12 សប្តាហ៍!

 នៅចាំអីទៀត…! ខ្ញុំហ៊ាននិយាយថាស្មាតហ្វូន Samsung Galaxy A31 ថ្មីនេះក៏កប់ស៊េរីតែម្តង…តម្លៃវិញក៏កាន់តែពិសេស…ហើយការថែមជូនវិញរឹតតែអស់ស្ទះទៀត!! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2608
Yesterday : 14495
This Month : 17102
Last Month : 495211
Total Visitor : 23385870