អ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតនៅ ESET រកឃើញមេរោគថ្មីឈ្មោះថា Ramsay ដែលមាន គោលដៅឆ្ពោះទៅរកម៉ាស៊ីនដែលមិនភ្ជាប់បណ្តាញ network។ មេរោគនេះឆ្លងចូលទៅក្នុងកុំព្យូទ័រតាម រយៈឯកសារ spear-phishing អ៊ីម៉ែល ឬការប្រើ USB drive និងចូលទៅក្នុង Microsoft Office ដើម្បីឆ្លង ទៅកាន់ប្រព័ន្ធប្រតិបត្តិការ។
មេរោគ Ramsay មានតួនាទី២សំខាន់៖
១. ប្រមូលឯកសារ Word Office, PDFs និង Zip archives នៅក្នុងប្រព័ន្ធគោលដៅ និង រក្សាឯកសារ ទាំងនោះនៅក្នុង pre-defined location ឬ ផ្ញើទៅកាន់បណ្តាញ ឬ លុបចេញពី drives។
២. ចម្លងមេរោគទៅកាន់កុំព្យូទ័រផ្សេងតាមរយៈសម្ភារៈបរិក្ខាដែលធ្លាប់ប្រើប្រាស់ដោយចម្លងមេរោគទៅ files ផ្សេងនៅលើ network shared និង removable drives។
យើងគិតថាមេរោគ Ramsay នេះកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ប៉ុន្តែយើងជឿថាវានឹងមិននាំឱ្យមានការធ្វើចារកម្មទៅលើសមាសធាតុជាច្រើនទៀតនៅលើបណ្តាញនេះទេ៕